
ដោយ Donald Lee
ភ្នំពេញៈ ទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump អះអាងថា ភាគីទាំងពីរនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលមួយក៏ដោយ ក៏ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា ជំហររបស់ខ្លួននៅតែរក្សាដដែលថា គ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ នឹងត្រូវឈានដល់ ទាល់តែពន្ធទាំងអស់របស់អាមេរិកលើការនាំចូលត្រូវបានលុបចោល។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “ជំហរគោលការណ៍ និងគោលដៅរបស់ចិន សម្រាប់ចិន – សហរដ្ឋអាមេរិក និងការចរចាពាណិជ្ជកម្មមិនដែលផ្លាស់ប្តូរទេ”។
លោកបានបន្ថែមថា “គោលដៅចុងក្រោយរបស់ភាគីទាំងពីរ សម្រាប់ការចរចាគឺដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម លុបចោលពន្ធគយបន្ថែមទាំងអស់”។
លោក Trump បានប្រកាសយ៉ាងឆាប់រហ័សថា “កិច្ចព្រមព្រៀងមួយដំណាក់កាលដ៏សំខាន់បំផុត” ត្រូវបានរៀបចំឡើង បន្ទាប់ពីអនុរដ្ឋមន្រ្តីចិនលោក Liu He បានជួបជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋមន្រ្តីក្រសួងរតនាគារលោក Steven Mnuchin នៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន”។
លោក Trump បាននិយាយថាកិច្ចព្រមព្រៀង “ដំណាក់កាលមួយ” នឹងរួមបញ្ចូលការនាំចេញកសិផល ដែលមានតម្លៃដល់ទៅ៥០ពាន់លានដុល្លារទៅកាន់ប្រទេសចិន។ ប៉ុន្តែទីក្រុងប៉េកាំង មិនទាន់បានទទួលស្គាល់ ការទិញដែលបានគ្រោងទុក ឬចំនួនទឹកប្រាក់ដែលក្រុមហ៊ុនចិននឹងនាំចូលនៅឡើយទេ។
ក្រុមហ៊ុនឧស្សាហកម្មកសិកម្មអាមេរិក មានការងឿងឆ្ងល់ចំពោះការអះអាងរបស់លោក Trump លើការទិញកសិកម្មដែលបានគ្រោងទុករបស់ចិន។
ក្រុមកសិករបានសរសេរលើបណ្តាញសង្គម Twitter ថា“ពិតជាភ្ញាក់ផ្អើល! អ្នកមានន័យថា ចិននឹងមិនទិញផលិតផលកសិកម្មចំនួន៤០ ទៅ៥០ពាន់លានដុល្លារទេរហូតទាល់តែពន្ធរបស់យើងត្រូវបានដក? វានឹងមិនកើតឡើងទេ!”៕





