អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​ជាង២ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល​ ៩ខែ​ នៃ​ឆ្នាំ​នេះ

0

ដោយ ​វុត្ថ

ភ្នំពេញ​៖ អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​ បាន​ប្រមូល​ពន្ធ​តាមរយៈ​ប្រព័ន្ធ​គ្រប់គ្រង​ទិ​ន្ន័​យចំណូល​អន​ឡា​ញក្នុ​ងរ​យៈ​ពេល៩​ ខែ​ ឆ្នាំ​ ២០១៩​ នេះ​ ​បាន​ចំនួន​ ៨៧៣៤​, ៧០​ ប៊ី​លាន​រៀល​ ស្មើនឹង​ប្រមាណ​ ២១៨៣​, ៦៨​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ៩៥,៤២​ % នៃ​ផែនការ​ប្រចាំឆ្នាំ​។

បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​នេះ​ថា​ បើ​ធៀប​នឹង​រយៈពេល​ដូ​គ្នា​នៃ​ ឆ្នាំ​ ២០១៨​ ចំណូល​ពន្ធ​-អាករ​កើនឡើង​ចំនួន​ ១៩៦៨,៣៤​ ប៊ី​លាន​រៀល​ ប្រមាណ៤៩២,០៩​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ២៩,០៩​%។

របាយការណ៍​ដដែល​បញ្ជាក់​ថា​ ក្នុងរយៈពេល៩​ ខែ​ ឆ្នាំ​ ២០១៩នេះ​ ប្រភេទ​ពន្ធ​សំ​ខាន់​ៗ ដែល​រួមចំណែក​ដល់​កំណើន​ចំណូល​ពន្ធ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨​ ក្នុង​នោះ​រួមមាន​អាករ​លើ​តម្លៃបន្ថែម​ (VAT​) កើនឡើង​ ៣៣,០៥​% ពន្ធ​លើ​ប្រាក់ចំណូល​កើន​ឡើន​ ២៦,០៥​ % អាករ​ពិសេស​កើនឡើង​ ២៦,៥០​ % ​ពន្ធលើប្រាក់បៀវត្ស​កើនឡើង​ ១៦,៦៦​% និង​ពន្ធ​លើ​ឈ្នួល​ផ្ទះ​ និង​ដី​កើនឡើង​ ៧០,៣៣​ %។

របាយការណ៍​ដដែល​បញ្ជាក់​ទៀ​ថា​ សម្រាប់​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ អគ្គនាយក​រដ្ឋា​នព​ន្ធ​ដារ​បាន​ប្រមូល​ពន្ធ​បាន​ប្រមាណ​ ៩២៨,២៥​ ប៊ី​លាន​រៀល​ ប្រមាណ​ ២៣២,០៦​ លាន​ដុល្លារ​អាមេរិក​ ​ស្មើនឹង​ ១០,១៦​% នៃ​ផែ​កា​រប្រ​ចំា​ឆ្នាំ​។

បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០១៨​ កើនឡើង​ប្រមាណ​ ១៧៥,០៨​ ប៊ី​លាន​រៀន​ ប្រមាណ៤៣,៧៧​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ២៣,២៥​ %។

លោក​ គង់​ វិបុល​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បានឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​ចំណូល​ពន្ធ​ក្នុង​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន២៣២,០៦​ លាន​ដុល្លារ​អាមេរិក​ គឺជា​ឯក​ត្ត​ទក​ម្ម​ថ្មី​មួយទៀត​ ដែល​ពុំ​ធ្លាប់​មាន​ ព្រោះ​ខែកញ្ញា​ ធ្លាប់តែ​ជា​ខែ​ដែល​ប្រមូល​ចំណូល​ពន្ធ​មានកម្រិត​ទាប​នៅ​ឆ្នាំ​មុន​ៗលោក​បន្ត​ថា​ការសម្រេច​បាន​នូវ​កំណើន​ប្រកប​ដោយ​នវានុ​វត្ត​ និង​និរន្តរភាព​ គឺ​អាស្រ័យ​ដោយ​ការអនុវត្ត​កំណែ​ទម្រ​ងរ​ដ្ឋ​បាល​សារពើពន្ធ​ និង​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពន្ធដារ​ជាពិសេស​វិធាន​កា​រថ្មីៗ​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here