ក្រុងប៉េកាំងនឹងបង្ហាញវឌ្ឍនភាពលើកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិន

0

ដោយ ៖ Donald Lee
ប៉េកាំង ៖ មួយសប្តាហ៍បន្ទាប់ពីមន្ត្រីអាមេរិក និងចិនបានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោនដើម្បីឈានទៅរកដំណោះស្រាយសម្រាប់សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន វាមិនទាន់ច្បាស់ថា តើមានព្រមព្រៀងគ្នាយ៉ាងដូចម្តេចនៅក្នុងដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងនោះ។
ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ជាថ្មីម្តងទៀតនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងមួយដំណាក់កាលត្រូវបានបញ្ចប់ បន្ទាប់ពីការចរចាកាលពីសប្តាហ៍មុន។ លោកបានបញ្ជាក់ថា ចិននឹងដោះស្រាយការលួចកម្មសិទ្ធិបញ្ញា និងទិញទំនិញកសិកម្មអាមេរិកដែលមានតម្លៃរហូតដល់ទៅ ៥០ពាន់លានដុល្លារ។
លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា នេះថា “ខ្ញុំគិតថា កិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខាយ៉ាងងាយស្រួល ហើយសង្ឃឹមថានឹងមានកិច្ចប្រជុំកំពូលនៅឈីលីជាកន្លែងដែលប្រធានាធិបតី ស៊ី និងខ្ញុំទាំងពីរនឹងនៅជាមួយគ្នា។ យើងកំពុងធ្វើការជាមួយចិនយ៉ាងល្អ”។
ទោះយ៉ាងណាទាំងទីក្រុងប៉េកាំង ឬក៏អ្នកដឹកនាំការចរចាឧបនាយករដ្ឋមន្ត្រីតីចិន លោក Liu He មិនបានបញ្ជាក់ពីកិច្ចព្រមព្រៀងណាមួយដែលត្រូវបានចុះហត្ថលេខានោះទេ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃ ព្រហស្បតិ៍ ថា “គោលដៅចុងក្រោយរបស់ភាគីទាំងពីរសម្រាប់ការចរចាគឺដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មលុបចោលពន្ធគយបន្ថែមទាំងអស់”។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានបញ្ជាក់ថា ដើម្បីបញ្ជាក់អំពីដំណើរការចរចានេះ ឧបនាយករដ្ឋមន្ត្រីលោក Liu ត្រូវបានរំពឹងថានឹងធ្វើការបង្ហាញពីវឌ្ឍនភាពលើកិច្ចចរចាពាណិជ្ជកម្មថ្ងៃនេះ។
និពន្ធនាយកនៃទស្សនាវដ្តី Global Times របស់ចិននៅថ្ងៃនេះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានសរសេរថា “ឧបនាយករដ្ឋមន្ត្រីចិនលោក Liu គាត់នឹងធ្វើការបកស្រាយជាផ្លូវការស្តីពីវឌ្ឍនភាពនៃកិច្ចចរចាពាណិជ្ជកម្មចិន និងអាមេរិកពីទស្សនវិស័យរបស់ចិននៅក្នុងសុន្ទរកថារបស់លោកនៅក្នុងសន្និសីទពិភពលោកស្តីពីឧស្សាហកម្មយូ ២០១៩ នាថ្ងៃនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here