ដោយ Donald Lee
ភ្នំពេញៈ ចិនបានក្លាយជាមហាអំណាច Internet ដ៏សំខាន់នៅលើពិភពលោកក្នុងរយៈពេល២៥ឆ្នាំ ចាប់តាំងពីប្រទេសនេះបានបង្កើតបណ្តាញ Internet ជាលើកដំបូងក្នុងឆ្នាំ១៩៩៤។
ក្រុមហ៊ុន Internet ធំៗភាគច្រើន គឺមានមូលដ្ឋាននៅចិន ដែលមានគេហទំព័រពាណិជ្ជកម្មតាមអនឡាញ JD និង Alibaba នាំមុខគេនៅចិន។
-->
នៅក្នុងសុន្ទរកថាមួយនៅអាមេរិក កាលពីសប្តាហ៍មុនលោក Mark Zuckerberg ស្ថាបនិក Facebook បានមានប្រសាសន៍ថា “កាលពីមួយទសវត្សរ៍មុនវេទិកា Internet សំខាន់ៗទាំងអស់គឺអាមេរិក។ សព្វថ្ងៃនេះក្នុងចំណោម៦នាក់ ក្នុងចំណោម១០ក្រុមហ៊ុនគឹមកពីចិន”។
សេដ្ឋកិច្ចឌីជីថលចិន កំពុងក្លាយជាកត្តាជំរុញដ៏សំខាន់មួយ នៃសេដ្ឋកិច្ចរបស់ខ្លួន ខណៈវិស័យផ្សេងទៀត កំពុងរងឥទ្ធិពលពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។
យោងតាមរបាយការណ៍អភិវឌ្ឍន៍ Internet របស់ប្រទេសចិនឆ្នាំ២០១៩បានបង្ហាញថា ការប្រើប្រាស់ Internet នៅចិនកំពុងឈានដល់ចំនួន១ពាន់លាននាក់ ហើយត្រូវបានគិតជាទឹកប្រាក់ចំនួន៤,៤២ ទ្រីលានដុល្លារនៅឆ្នាំ ២០១៨ ដែលស្មើនឹង៣៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន។
របាយការណ៍ពីស៊ីនហួរ ដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងថា “ចំពេលភាពមិនប្រាកដប្រជា នៃកំណើនសេដ្ឋកិច្ចសកល ការធ្វើឌីជីថលបានក្លាយជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់”។
ក្រុមហ៊ុម Internet ដ៏ធំរបស់អាមេរិកដូចជា Facebook និងTwitter ដែលហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការ នៅក្នុងប្រទេសចិនបានរិះគន់យ៉ាងខ្លាំង ចំពោះជំហរផ្តាច់ការរបស់ក្រុងប៉េកាំង ក្នុងការគ្រប់គ្រង Internet និងកំណត់សេរី ក្នុងការបញ្ចេញមតិនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោក Zuckerberg បានមានប្រសាសន៍ថា “ចិនកំពុងធ្វើ Internet របស់ខ្លួនដោយផ្តោតលើតម្លៃខុសគ្នាខ្លាំង ហើយឥឡូវនេះកំពុងនាំចេញ ចក្ខុវិស័យរបស់ពួកគេលើ Internet ទៅប្រទេសដទៃទៀត”។
ស្ថាបនិកហ្វេសប៊ុករូបនេះ បានសម្តែងការសោកស្តាយ ចំពោះនិន្នាការបច្ចុប្បន្ននៅជុំវិញពិភពលោក ដែលកម្រិត និងការឃ្លាំមើលការបញ្ចេញមតិ ដោយសេរី ដែលបង្កើតដោយទីក្រុងប៉េកាំង និងការចេញឆ្ងាយពីតម្លៃអាមេរិក។
លោក Zuckerberg មានប្រសាសន៍ថា “រហូតមកដល់ពេលបច្ចុប្បន្ននេះ Internet ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅខាងក្រៅចិន ត្រូវបានកំណត់ដោយអាមេរិកជាមួយនឹងតម្លៃនៃការបញ្ចេញមតិដោយសេរី”។លោកបន្តថា “មិនមានការធានាថាតម្លៃទាំងនេះនឹងការជោគជ័យនោះទេ”។
លោក Zuckerberg បានបន្ថែមថា ការដាក់កម្រិតលើការបញ្ចេញមតិរបស់ចិននៅលើវេទិកាសង្គម គឺជាហេតុផលចម្បងដែលហ្វេសប៊ុក និងសេវាកម្មផ្សេងទៀតរបស់ខ្លួនមិនមានវត្តមាននៅចិន។
លោក Zuckerberg បានឱ្យដឹងថា “វាជាហេតុផលមួយ ដែលយើងមិនធ្វើប្រតិបត្តិការហ្វេសប៊ុក Instagram ឬសេវាកម្មផ្សេងទៀតរបស់យើងនៅចិន។ ខ្ញុំចង់បានសេវាកម្មរបស់យើងមាននៅចិន ពីព្រោះខ្ញុំជឿជាក់ក្នុងការភ្ជាប់ពិភពលោកទាំងមូល ហើយខ្ញុំគិតថា យើងអាចជួយបង្កើតសង្គមបើកចំហមួយ”។

លោកបានបន្ថែមថា “ខ្ញុំបានខិតខំធ្វើឱ្យវាកើតឡើង។ ប៉ុន្តែយើងមិនអាចទទួលបានការយល់ស្រប លើអ្វីដែលវាត្រូវការសម្រាប់យើង ដើម្បីប្រតិបត្តិការនៅទីនោះ ហើយពួកគេមិនដែលអនុញ្ញាតឱ្យពួកយើងធ្វើទេ”៕