ដោយ Donald Lee
ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកល ដែលបានបង្កើនការពង្រីកផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោកនៅឆ្នាំ២០២០ ដល់៣,៤ភាគរយ ខណៈអត្រាកំណើនផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសចិនត្រូវបានរំពឹងថា នឹងធ្លាក់ចុះក្រោម៦ភាគរយជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៩០។
របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ នៅឆ្នាំនេះ ដោយសារតែភាពមិនច្បាស់លាស់ ដែលសង្រ្គាមពាណិជ្ជកម្មបានបង្កើតឡើង នៅក្នុងទីផ្សារពិភពលោក។
ក្នុងពេលជាមួយគ្នានេះដែរ សេដ្ឋកិច្ចចិនដែលមានភាពចាស់ទុំ ត្រូវបានគេព្យាករថានឹងធ្លាក់ចុះក្រោម ៦ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ IMF។
ទីក្រុងប៉េកាំងបានធ្វើសកម្មភាពយ៉ាងខ្លាំង ក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនតាម យៈការជំរុញការងារ និងការវិនិយោគនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
ទីក្រុងប៉េកាំងបានបន្ថែមការងារថ្មីជិត១១លានកន្លែង នៅក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍នៅក្នុងកាសែត People’s Daily របស់ចិន។
របាយការណ៍បានឱ្យដឹងថា “ភាពមិនប្រាកដប្រជាខាងក្រៅកាន់តែច្រើន ការខិតខំកាន់តែច្រើនគួរតែត្រូវធ្វើដើម្បីពង្រឹងស្ថានភាពផ្ទៃក្នុង ។ ការអនុវត្តវិធានការជាបន្តបន្ទាប់ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅ និងបើកទូលាយដល់ពិភពខាងក្រៅ គឺជាការធានាដ៏មានឥទ្ធិពដើម្បីធ្វើឱ្យមានភាពជាក់លាក់”៕






