ដោយ ប៊ី
ភ្នំពេញៈ កម្ពុជាបាននិងកំពុងក្លាយជាប្រទេស វិនិយោគផ្ទាល់ពីបរទេសជាមួយទុនវិនិយោគ ២៤ លានដុល្លារនៅមីយ៉ាន់ម៉ា។
កម្ពុជាស្ថិតក្នុងបណ្តាប្រទេសអាស៊ានចំនួន៨ទៀត បានបោះវិនិយោគផ្ទាល់បរទេស (FDI) ដែលមានទឹកដល់ ៣៨.១៥ពាន់លានដុល្លារ ស្មើនឹង៤៦,៦ភាគរយនៃ FDI សរុបនៅមីយ៉ាន់ម៉ាពីឆ្នាំ១៩៨៨ និង១៩៨៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំនេះ។ នេះបើយោងតាមតួលេខ ដែលចេញផ្សាយដោយនាយកវិនិយោគ និងរដ្ឋបាលក្រុមហ៊ុន (DICA)។
ក្នុងអំឡុងពេលខាងលើនេះ ប្រទេសចំនួន៥០ បាននិងកំពុងធ្វើការវិនិយោគលើគម្រោងចំនួន១,៨៣៧ ដែលមានទឹកប្រាក់ចំនួន៨១,៨៧៤ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Eleven Myanmar កាលពីម្សិលមិញ។
បណ្តាប្រទេសអាស៊ានធំៗចំនួន៩ ដែលបានវិនិយោគនៅមីយ៉ាន់ម៉ា រួមមាន សឹង្ហបូរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយណេ កម្ពុជានិងឡាវ។
សឹង្ហបូរីឈរកំពូលតារាង នៃវិនិយោគិនបរទេសកំពូលៗចំនួន៥០ ដោយមានទំហំទឹកប្រាក់វិនិយោគសរុបជាង២២ពាន់លានដុល្លារ។ ថៃឈរនៅលេខ៣ដោយមានទឹកប្រាក់ជាង១១ពាន់លានដុល្លារ។ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៧ ជាមួយទឹកប្រាក់ជាង២ពាន់លានដុល្លារ។ ម៉ាឡេស៊ីឈរនៅចំណាត់ថ្នាក់ទី ៨ ដែលមានទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ។
ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ទី១៤ ជាមួយទឹកប្រាក់ជាង២៧០លានដុល្លារ ហ្វីលីពីនហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ១៧ ជាមួយទឹកប្រាក់ប្រមាណ១៥០លានដុល្លារ ប្រ៊ុយណេជាប់ចំណាត់ថ្នាក់លេខ២០ ជាមួយទឹកប្រាក់ជាង១១០ លានដុល្លារ កម្ពុជាឈរចំណាត់ថ្នាក់ទី៣០ ជាមួយនឹងទុន២៤ លានដុល្លារ និងឡាវឈរលេខ៤៨ ជាមួយនឹងតិចជាងមួយលានដុល្លារ។
វេទិកា Malaysia-Myanmar Connect 2019 ដែលធ្វើឡើងនៅទីក្រុងរ៉ង់ហ្គូនកាលពីថ្ងៃទី៣០ ខែសីហា បានបង្ហាញថា អាជីវកម្មកំពូលៗចំនួន៥ មកពីប្រទេសម៉ាឡេស៊ី គ្រោងនឹងធ្វើការវិនិយោគនៅក្នុងមីយ៉ាន់ម៉ានៅឆ្នាំក្រោយ។
ក្នុងអំឡុងពេល៣១ឆ្នាំ វិស័យចំនួន១១ ដែលមើលឃើញការហូរចូលយ៉ាងច្រើននៃការវិនិយោគផ្ទាល់ពីបរទេសគឺវិស័យប្រេង និងឧស្ម័នថាមពល ផលិតកម្ម ការដឹកជញ្ជូន និងការទំនាក់ទំនង អចលនទ្រព្យ លំនៅដ្ឋាន សណ្ឋាគារ និងទេសចរណ៍ រ៉ែ ចិញ្ចឹមសត្វ និងជលផលកសិកម្ម និងឧស្សាហកម្ម៕






