ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការសម្រួលដល់ការធ្វើចរាចរណ៍ កាត់បន្ថយភាពកកស្ទះដែលតែងកើតមានជារៀងរាល់ថ្ងៃ និងស្ទើរគ្រប់ទីកន្លែងទូទាំងរាជធានី សាលារាជធានៅភ្នំពេញភ្នំពេញ ក្រោមជំនួញពីរដ្ឋាភិបាលជប៉ុន បច្ចុប្បន្ន មានរថយន្តក្រុងចំនួន២៣៥គ្រឿងកំពុងដំណើរការ ដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋប្រចាំថ្ងៃប្រមាណ ២៦០០០-៣០០០០នាក់។
នៅត្រឹមល្ងាចថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការកែសម្រួលខ្សែរត់រថយន្តក្រុង (City Bus) ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈរថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីបានអនុញ្ញាតឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA ដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋចំនួន១៣ខ្សែ។
-->
នៅក្នុងសេចក្ដីជូនដំណឹងដដែលបានលើកឡើងថា នៅក្នុងកិច្ចជួយកែសម្រួលដល់ការដឹជញ្ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដូចខាងក្រោម ៖
ទី១៖ ខ្សែទី១B ដែលពីមុនរត់ចេញពីចំណតច្បារអំពៅ រហូតដល់ផ្សារគគីរ ត្រូវបានកែសម្រួលឱ្យរត់ចេញពីចំណតបឹងឈូកទៅផ្សារគគីរ (វិលជុំ) វិញ។
ទី២៖ ទីខ្សែ៥ បច្ចុប្បន្នរត់ពីស្ថានីយ៍ចំណតរថយន្តក្រុងព្រែកព្នៅ កាត់តាមផ្សារអ៊ីអន២ ដល់ផ្សារអ៊ីអន១ ត្រូវបានកាត់ជាពីរខ្សែ ដោយខ្សែទី៥A រត់ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ផ្សារអ៊ីអន២ (វិលជុំ) និងខ្សែទី២B រត់ណីផ្សារអ៊ីអន១ ដល់ផ្សារអ៊ីអន២ (វិលជុំ)។ ចំពោះការបង់ថ្លៃសេវា គឺអ្នកជិះបង់តែមួយលើក ដោយគ្រាន់តែបង្ហាញកន្ទយសំបុត្រលើកទី១ ដល់ភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ។
ទី៣៖ ខ្សែទី១០ ដែលពីមុនរត់ចេញពីផ្សារស៊ិនជូរីផ្លាហ្សា ដល់ចំណតបឹងឈូក ត្រូវបានកែសម្រួលឱ្យរត់ចេញពីស្ថានីយចំណតរថយន្តក្រុងផ្លូវ២០០៤ ជាប់របងបញ្ជាការដ្ឋានកាំងទ័ពអាកាស ដល់ច្បារអំពៅរួចវិលត្រលប់មកវិញ។
ទី៤៖ ខ្សែទី១៣ ពីមុនរត់ចេញពីចំណិតរង្វង់មូលកួចកាណុង ទៅដល់រង្វង់មូលផ្សារដើមថ្កូវ (វិលជុំ) ត្រូវបានកែសម្រលឱ្យរត់ចេញពីចំណត រាជាយស្ម័យយាន ទៅដល់រង្វង់មូលផ្សារដើមថ្កូវ វិលជុំវិញ៕