ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មកំពុងឈានទៅរកភាពល្អប្រសើរ ហើយដំណាក់កាលដំបូង នឹងត្រូវបានចុះហត្ថលេខា នៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅថ្ងៃទី ១៦ ខែ វិច្ឆិកា។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទថា “កិច្ចព្រមព្រៀងជាមួយចិន នឹងធ្វើឡើងបានយ៉ាងល្អ។ ពួកគេចង់ធ្វើកិច្ចព្រមព្រៀងមួយ។ ពួកគេត្រូវធ្វើកិច្ចព្រមព្រៀង ពីព្រោះខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេនឹងធ្លាក់ចុះ”។
តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer បាននិយាយថា ការចរចានៅតែបន្តនៅពីក្រោយឆាក ជាមួយមន្ត្រីពាណិជ្ជកម្មមកពីអាមេរិក និងចិនដែលបានប្រជុំពេញមួយសប្តាហ៍។
បើការចរចាមិនជោគជ័យ សង្គ្រាមពន្ធនឹងទំនងជាបន្តទៀត ខណៈការដំឡើងពន្ធគយលើទំនិញចិននឹងចូលជាធរមាននៅក្នុងខែ ធ្នូ។
ទន្ទឹមនឹងនេះដែរ ចិននៅតែសំឡឹងមើលការប្រមូលប្រាក់២,៤ពាន់លានដុល្លារតាមរយៈសេចក្តីសម្រេចរបស់ អង្គការពាណិជ្ជកម្មពិភពលោក ដែលទាក់ទងនឹងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា៕






