in Hong Kong, Friday, March 16, 2018. (AP Photo/Kin Cheung)
ដោយ Donald Lee
ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្មីរបស់ធនាគារវិនិយោគដែលមានមូលដ្ឋាននៅប្រទេសស្វីស ចំនួនអ្នកមានទ្រព្យសម្បត្ដិជនជាតិចិនបានកើនលើសចំនួនអាមេរិកនៅក្នុងចំណាត់ថ្នាក់ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
របាយការណ៍វិទ្យាស្ថានស្រាវជ្រាវទ្រព្យសម្បត្ដិពិភពលោក (Credit Suisse Research Institute Global Wealth Report 2019) បានលើកឡើងថា “ចិនបានវ៉ាអាមេរិកនៅឆ្នាំនេះក្នុងការក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេដែលមាន ១០ ភាគរយនៃទ្រព្យសម្បត្តិពិភពលោក” ។
-->
ចាប់តាំងពីដើមឆ្នាំ ២០០០ ទ្រព្យសម្បត្តិគ្រួសាររបស់ចិនបានកើនឡើងពី ៣,៧ ទ្រីលានដុល្លារដល់ជិត ៦៤ ទ្រីលានដុល្លារដែលជាអត្រាកំណើនជិត ៣ ដងនៃសេដ្ឋកិច្ចពិភពលោក។ បច្ចុប្បន្ន ចិនជាប្រទេសមានមហាសេដ្ឋីចំនួន ៤,៤ លាននាក់។
ខណៈសម្រាប់ប្រជាជនចិនដែលនៅសល់ ចិនក៏កំពុងកើនឡើងដល់លំដាប់កំពូលក្នុងទ្រព្យសម្បត្តិគ្រួសារលើសប្រទេសជប៉ុន និងនៅពីក្រោយអាមេរិក។
របាយការណ៍បានឱ្យដឹងថា “បើនិយាយពីទ្រព្យសម្បត្តិគ្រួសារសរុបបច្ចុប្បន្នប្រទេសចិនស្ថិតនៅលំដាប់ទី ២ នៅពីក្រោយសហរដ្ឋអាមេរិក ប៉ុន្តែនៅពីមុខប្រទេសជប៉ុន”។
សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនដែលមានរយៈពេលជាងមួយឆ្នាំមកនេះមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនដែលមានជាងគេបំផុតរបស់ពិភពលោកនោះទេ ខណៈ IMF បានរាយការណ៍ថា សង្គ្រាមពន្ធពិភពលោកនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ជិត ៧០០ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ។
ទាំងអាមេរិក និងចិនបានដឹកនាំផ្លូវឆ្ពោះទៅរកការបង្កើតទ្រព្យសម្បត្តិប្រឆាំងនឹងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបដ៏អាប់អួរសម្រាប់ប្រទេសទាំងពីរ។ អ្នកមានអាមេរិកបានចូលរួមជិត ៤ ទ្រីលានដុល្លារ និងចិន ២ ទ្រីលានដុល្លារនៅក្នុងពិភពលោក។
របាយការណ៍ បានប៉ាន់ស្មានថា ចំនួនប្រជាជនរបស់មហាសេដ្ឋីនៅជុំវិញពិភពលោកឈានដល់ ៤៧ លាននាក់នៅឆ្នាំនេះ។ការត្រួតត្រារបស់អ្នកមាននៅលើពិភពលោកជិតពាក់កណ្តាលនៃទ្រព្យសម្បត្តិពិភពលោកមានទឹកប្រាក់ ១៥៨,៣ ទ្រីលានដុល្លារ៕