ផ្សារទំនើប Olympia Plaza នឹងបើកដំណើរការនៅចុងត្រីមាសទី៣ឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ផ្សារទំនើបលំដាប់អន្តរជាតិ Olympia Plaza ដែលបោះទុនវិនិយោគ​តម្លៃ៨០លានដុល្លារអាមេរិក ដំណាក់កាលទី១ នឹងបើកដំណើរការនៅចុងត្រីមាសទី២ឆ្នាំនេះ។

លោកម៉េង ចំរើនប្រធានគំរោង Olympia City នៃក្រុមហ៊ុន OCIC បានថ្លែងឲ្យ​ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ មករានេះថា ផ្សារទំនើបកំពស់១២ជាន់នេះ នឹងបើកដំណើរការដំណាក់កាលទី១ នៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ ដោយសារ​បច្ចុ​ប្បន្នមានក្រុមហ៊ុនលក់ផលិតផលល្បីៗ បាននិងកំពុងធ្វើការងារ ដើម្បីដំណើរការ​ផ្សារទំនើបដ៏ធំនេះ។ ផ្សារទំនើប Olympia Plaza មានកំពស់១២ជាន់ ប៉ុន្តែដំណាក់​កាលទី១មានកំពស់៦ជាន់ និងមានទំហំប្រមាណ១៦០០០ម៉ែត្រការ៉េ។

លោកបន្តថា​ “ផ្សារទំនើបនេះនឹងមានរោងភាពយន្តនៅជាន់ទី៦ និងកន្លែងលក់រាយចាប់ពីជាន់ទី១ដល់ជាន់ទី៥ ជាផ្សារមួយដែលស្ថិតនៅជាប់ភាគខាងកើត​គំរោង Olympia Plaza”។លោកបន្តថា “យើងជាក់ថាផ្សារទំនើបនេះនឹងទទួល​បានជោគជ័យ ដោយសារវាស្ថិតនៅតំបន់ពាណិជ្ជកម្មកណ្តាលក្រុង តំបន់មានប្រជាជនរស់នៅច្រើន ពិសេសអ្នករស់នៅក្នុងទីក្រុង Olympia Plaza អាចដើរមកកាន់ផ្សារនេះបានទៅវិញទៅមក”។

 

ចំណែកដំណាក់កាលទី២ នៃផ្សារទំនើបនេះ មានកំពស់៦ជាន់ ជាកន្លែងលក់ផលិតផលចម្រុះ និងអាហារនិងភេសជ្ជៈផងនោះ អាចនឹងបើកដំណើរការ​នៅចុងឆ្នាំ២០១៩ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here