ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន Angkor Resources Corp បានប្រកាសកាលពីម្សិលមិញថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ EnerCamបានប្រមូលទុន ១,០០០,០០០ ដុល្លារអាមេរិករហូតមកដល់បច្ចុប្បន្ន ដើម្បីជំរុញអាជ្ញាប័ណ្ណប្រេង និងឧស្ម័នថ្មីនៅកម្ពុជា(ប្លុកប្រេងទី៨) តាមរយៈ ការលក់ភាគហ៊ុនឯកជនរបស់ក្រុមហ៊ុនថាម EnerCam Resources Singapore ដល់វិនិយោគិនអន្តរជាតិដែលមានការទទួលស្គាល់ជាអន្តរជាតិ។
ក្រុមហ៊ុន EnerCam Resources Singapore ជាក្រុមហ៊ុនឯកជនមួយដែលបានចុះបញ្ជីនៅសឹង្ហបូរី ដោយក្រុមហ៊ុនAngkor ដើម្បីកាន់កាប់កម្មសិទ្ធិ ១០០ភាគរយនៃអាជ្ញាប័ណ្ណសម្បទានប្រេង និងឧស្ម័ននៅកម្ពុជា។
-->
មុនពេលការលក់ភាគហ៊ុន១០០ភាគរយ នៃក្រុមហ៊ុនEnerCamសឹង្ហបូរី ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនកាណាដា ដែលជាកម្មសិទ្ធិគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន EnerCam Exploration Ltd ។ ទាំងភាគហ៊ុនរបស់ក្រុមហ៊ុន EnerCam Resources Singapore Pty Ltd និងក្រុមហ៊ុន EnerCam Exploration Ltd មិនមែនដាក់ជួញដូរជាសាធារណៈទេ។
ក្រុមហ៊ុន EnerCam Exploration ជាបុត្រសម្ព័ន្ធក្រុមហ៊ុនAngkor បានផ្តល់ថវិការហូតដល់ ២,៥លានភាគហ៊ុន នៃភាគហ៊ុន១០លានដុល្លាររបស់ក្រុមហ៊ុន EnerCam សឹង្ហបូរីសម្រាប់លក់ ក្នុងតម្លៃ១ដុល្លារអាមេរិកក្នុងមួយហ៊ុន ដើម្បីផ្គត់ផ្គង់ការចំណាយនៅដំណាក់កាលដំបូង និងអាជ្ញាប័ណ្ណប្រេងនិងឧស្ម័នការរុករកប្លុកទី៨។ ភាគហ៊ុនទាំងនេះមិនមានសម្រាប់សាធារណៈជនទេ ហើយត្រូវគោរពតាមល័ក្ខខ័ណ្ឌមួយចំនួន រួមទាំងសិទ្ធិក្នុងការទិញ។

ទុនវិយោគនឹងត្រូវប្រើប្រាស់ ដើម្បីបង់ថ្លៃអាជ្ញាប័ណ្ណ និងទទួលបានទិន្នន័យដែលមានស្រាប់ក្នុងការរុករកនៅ និងចំណាយប្រតិបត្តិការទូទៅ៕