ដោយ Donald Lee
ភ្នំពេញៈ យោងតាមរបាយការណ៍ប្រចាំខែ របស់ធនាគារកណ្តាលអាល្លឺម៉ង់បានឱ្យដឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុតរបស់សហភាពអ៊ឺរ៉ុប អាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចវិញនៅខែកញ្ញា។
ធនាគារ Bundesbank បានបញ្ជាក់ថា “បច្ចុប្បន្នសូចនាករសេដ្ឋកិច្ចសំខាន់ៗ បានផ្តល់នូវសញ្ញានៃការងើបឡើងវិញតិចតួច និងប្រកបដោយនិរន្តរភាព ក្នុងការនាំចេញ និងស្ថេរភាពឧស្សាហកម្ម”។
យោងតាមធនាគារកណ្តាលនេះបានឱ្យដឹងថា វិស័យផលិតកម្មរថយន្ត ដែលជាវិស័យដដ៏សំខាន់របស់អាល្លឺម៉ង់ បានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំនេះ ដោយសារកង្វះខាតតម្រូវការនៅបរទេស។
ផលិតផលក្នុងស្រុកសរុបរបស់អាឡឺម៉ង់ បានធ្លាក់ចុះ ០,១ ភាគរយពីខែមេសា ដល់ខែមិថុនា ហើយអ្នកជំនាញយល់ស្របជាមួយធនាគារកណ្តាលថា វិស័យផលិតកម្មនឹងមិនកើនឡើង សម្រាប់ត្រីមាសដែលនៅសល់នៃឆ្នាំនេះទេ។
របាយការណ៍ប្រចាំខែបានលើកឡើងថា “កំលាំងចលករសេដ្ឋកិច្ចរបស់អាល្លឺម៉ង់អាចធ្លាក់ចុះម្តងទៀតនៅត្រីមាសទី៣ ឆ្នាំ២០១៩។ ពេលចុងក្រោយគឺការបន្តធ្លាក់ចុះនៅក្នុងឧស្សាហកម្មនាំចេញ”។

ប្រសិនបើការព្យាករណ៍របស់ធនាគារកណ្តាល សម្រាប់ត្រីមាសទី៣បង្ហាញការពិតនោះ អាល្លឺម៉ង់ នឹងចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច បើសិនជាសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះក្នុងរយៈពេលពីរត្រីមាសជាប់គ្នា៕






