តោះមកទស្សនារូបភាពអគារចម្លែកៗបំផុតទាំង ១០ របស់ពិភពលោក

0

អ្វីៗសុទ្ធិសឹងតែកើតចេញពីស្នាដៃរបស់មនុស្សក្នុងការរចនា និងកែឆ្នៃចេញទៅជារូបភាពផ្សេងៗ ជាក់ស្តែងការរចនាចំពោះអគារដែលមើលទៅមានរូបរៀងចម្លែកៗ ដើម្បីជាការទាក់ទាញ និង ប្រកួតប្រជែងរបស់ប្រទេសមួយចំនួននៅក្នុងពិភពលោក។

 

គេហទំព័រ properyarea.asia ដែលជាគេហទំព័រនាំមុខគេផ្នែកអចលនទ្រព្យ នឹងបង្ហាញជូនលោកអ្នកអោយបានដឹងពីអគារចម្លែកៗចំនួន ១០ ដែលជាប់លំដាក់ថ្នាក់ពិភពលោក បានស្វែងយល់ និងបានជាព័ត៌មានសម្រាប់ការពិចរណា។

១/ អគារ The Crooked House


អគារនេះ បើគិតទៅ វាមានរូបរាងដូចទៅនឹងប្រភេទនៃការគូរលេងពីក្រុមអ្នកប្រមឹក តែតាមពិតទៅវាអាគារ ឬផ្ទះពិតប្រកដដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Rezydent Shopping Center ក្នុងសង្កាត់ Sopot ប្រទេស Poland។ អគារ ឬផ្ទះដ៏ចម្លែកនេះ ត្រូវបានគេចាត់ទុកថា អគារដែលមានរូបរាងស្អាតបំផុងក្នុងប្រទេស Poland សង់លើទំហំដី ៤ ០០០ ម៉ែត្រការ៉េ ។ អគារនេះ គូរប្លង់ដោយ វិស្វករសំណង់ដ៏ល្បីល្បាញ លោក Szotynscy Zaleski ។

ទី ២ អគារ Forest Spiral – Hundertwasser Building

នេះ គឺជាអគារប្រភេទលំនៅដ្ឋានដែលស្ថិតនៅក្នុងទីក្រុង Darmstadt ប្រទេសអាឡឺម៉ង់។ អគារនេះ រចនាឡើងដោយវិចិត្រករ លោក Viennese Friedensreich Hundertwasser ហើយចុងក្រោយត្រូវបានគ្រោងនិងអនុវត្តដោយស្ថាបត្យករ លោក Heinz M. SpringMann ។ អគារនេះ មាន១០៥ បន្ទប់ និង ១២ ជាន់។ ជាមួយគ្នានេះ ក៏មានសួនសម្រាប់កុមារលេងកម្សាន្តផងដែរ។

ទី ៣ អគារ The Torres Galtea Figureras

អ្វីដែលចាប់អារម្មណ៍ចំពោះអគារនេះដំបូងនោះ នៅគឺមានរូបស៊ុតនៅដែលដម្រៀតជួរគ្នានៅលើដំបូលនៃអគារ។ បន្ទាប់មកទៀតនឹងឃើញយីហោ Salvador Dali Theater Museum នៅក្នុងតំបន់ Figueras ប្រទេស Spain ដែលមើលទៅវាមិនមានភាពសមញ្ញឡើយ។ ប៉មនៃអគារនៃសារមន្ទីរនេះ ត្រូវបានគេដាក់ឈ្មោះ Torre Galatea ដែលជាឈ្មោះប្រពន្ធរបស់វិចិត្យករ  Dali ដែលរស់នៅក្នុងតំបន់នោះ រហូតដល់គាត់ទទួលមរណភាព ក្នុងឆ្នាំ ១៩៨៩។

ទី ៤ អាគារ Basket Building

អគារនេះ មើលទៅដូចទៅនឹងកន្ត្រកយួរម្ហូបអាហារ ប៉ុន្តែវាជាអគារដែលមានកម្ពស់ ៧ជាន់ដោយក្នុងនោះមានការិយាល័យរបស់លោក Longaberger ស្ថិតនៅក្នុងតំបន់ Newark ក្នុងរដ្ឋ Ohio. អគារនេះ ត្រូវបានកំណត់ថា ជាអគារដែលមានរូបដូចកន្ត្រដ៏ធំបំផុងនៅក្នុងពិភពលោក ដែលមានបណ្តោយប្រវែង ១២៩ ហ្វីត និងទទឹង ១២៦ ហ្វីត។

ទី ៥ អគារ Kansas City Public Library

អគារនេះ ជាបណ្ណាល័យសាធារណៈដ៏ធំមួយដែលមានក្បាច់ជារូបសៀវភៅដាក់តម្រង់ជួរ ដែលជាតំណាងអោយទីក្រុង Kansas ក្នុងរដ្ឋ Missouri ប្រទេសសហរដ្ឋអាមេរិក។ អគារបណ្ណាល័យនេះ បានកសាងឡើងក្នុងឆ្នាំ ១៨៧៣ ដែលមានវ័យចំណាស់ និងបណ្ណាល័យធំជាងគេបំផុតក្នុងទីក្រុងមួយនេះ។

ទី ៦ អគារ  Ferdinand Cheval Palace a.k.a Ideal Palace

អគារ នេះ បានចាប់ផ្តើមសាងសង់ក្នុងខែ មេសា​ ឆ្នាំ ១៩៨៩ ដោយ លោក Cheval ​។ គាត់អះអាងថា អគារនេះ ធ្វើឡើងពីដីឥដ្ត ដែលមានកំពូលស្រួចៗ ជាច្រើនទម្រង់។ អគាររាជវំាងនេះ ស្ថិតនៅក្នុងប្រទេសបារាំង។

ទី ៧ អគារ Wonderworks

អគារនេះ មានរូបរៀងជាផ្ទះទ្រេតទៅម្ខាង ដែលស្ថិតនៅក្នុងរដ្ឋ Pigeon Forge ក្នុងសហរដ្ឋអាមេរិក  ។ អគារ ដែលមានរូបរាងដចម្លែកនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ទៅកម្សាន្តយ៉ាច្រើនជារៀងរាល់ឆ្នាំ។

ទី ៨ អគារ Habitat 67 (Montreal, Canada)

អគារ Habitat 67 ឬគេហៅជាទូទៅថា​ Habitat គឺជាសហគមន៍គំរូ និងលំនៅដ្ឋានដ៏ចំលែកលើលោកដែលស្ថិតនៅក្នុងក្នុងទីក្រុងម៉ុងត្រេអាល់ និង កេបិចប្រទេសកាណាដា។ ផ្ទះល្វែងដ៏ចម្លែងគ្មានពីរនេះ ត្រូវបានរចនាដោយស្ថាបត្យករជនជាតិអ៊ីស្រាអែលកាត់កាណាដាលោក Moshe Safdie ដោយលោកបានសាងសាងជាលើកដំបូងយកគំរូតាមនិក្ខេបបទបញ្ចប់ថ្នាក់អនុបណ្ឌិតលើជំនាញស្ថាបត្យកម្មសំណងរបស់លោកនៅសកលវិទ្យាល័យម៉ាក់ហ្គីល (McGill University) សម្រាប់ប្រកួតប្រជែងយកពាន Pilkington Prize ប៉ុន្តែលោកត្រូវបានបានបរាជ័យក្នុងការទទួលពាននេះ តែក្រោយមកត្រូវបានគេយកមកសាងសង់ ផ្ទះល្វែង Habitat 67នេះ និងទទួលបានការកោតសសើរ និងពានរង្វាន់ជាច្រើន ។

ទី ៩ អគារ Cubic Houses 9. Cubic Houses (Rotterdam, Netherlands)

ផ្ទះ Cubic house ឬហៅជាភាសា ហូឡង់ថា Kubuswoningen គឺជាផ្ទះមួយដែលមានលក្ខណៈច្នៃប្រឌិតដែលបានសាងសង់ឡើងនៅទីក្រុង Rotterdam និង Helmond ប្រទេសហូឡង់។ ផ្ទះនេះត្រូវបានរចនាដោយស្ថាបត្យករ លោក Piet Blom ដែលផ្អែកលើគំនិតនៃ “ការរស់នៅលើដំបូលទីប្រជុំជន”។

ទី ១០ អគារ Hang Nga Guesthouse (Crazy House), Vietnam

អគារនេះ មាននៅកន្លែងដ៏គួរទាក់ទាញ ប្រៀបដូចការធ្វើដំណើរទៅកាន់ពិភព Alice និង Wonderland ដែលរចនាដោយវិចិត្រករនារី។ ផ្ទះនេះត្រូវបានគ្រប់គ្រងដោយកូនស្រីរបស់អតីតប្រធានាធិបតីវៀតណាមដែលបានសិក្សាពីស្ថាបត្យកម្មនៅទីក្រុងម៉ូស្គូ។
វាមើលទៅដូចជាប្រាសាទទេពអប្សរ ដែលមាន«សត្វ»ដ៏ធំសម្បើមដូចជាសត្វក្រពើ និងពីងពាងដែលមិនមានបង្អួចរាងចតុកោណកែង ឬរង្វង់ហើយវាអាចត្រូវបានទៅទស្សនាដូចជាសារមន្ទីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here