ដោយ វុត្ថា
ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីបានចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០” ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្តោតលើវិស័យអាទិភាពចំនួន៤។
យោងតាមខ្លឹមសារ“សេចក្តីព្រាងច្បាប់ស្តីពីស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០” ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថាថរិកាឆ្នាំ២០២០ ត្រូវបានរៀបចំ និងវិភាជ ដើម្បីអនុវត្ដសកម្មភាពអាទិភាព ដែលត្រូវបានកំណត់ក្នុងកម្មវិធី និងអាទិភាពគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ការបន្ដអភិវឌ្ឍ និងបង្កើតតម្លៃបន្ថែមនៃវិស័យកសិកម្មការលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈ។
-->
ខ្លឹមសារដដែលបន្ត ជាពិសេសការកែលម្អសេវាសុខាភិបាលឲ្យកាន់តែល្អប្រសើរប្រព័ន្ធអប់រំកាន់តែមានគុណភាពខ្ពស់, ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម, ជាពិសេសការអនុវត្ដកម្មវិធីកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបន្ដគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាព និងមានភាពធន់ខ្ពស់ ធានាបានសមធម៌សង្គមដែលមានបរិយាប័ន្ន និងពង្រឹងស្ថានប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងដំណើរឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពូជាជា “ប្រទែសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០” ។
ថវិកាឆ្នាំ២០២០ត្រូវបានរៀបចំដោយគិតគូរប្រកបដោយភាពប្រយ័ត្នប្រយែង និងវិភាជសម្រាប់អនុវត្តសកម្មភាព អាទិភាព ដើម្បីឆ្លើយនឹងអាទិភាពគោលនយោបាយធំៗរបស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានា ជាពិសេសការអនុវត្តឱ្យចេញលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ព្រមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលដែលជាមាគ៌ារយៈពេលមធ្យម សំដៅឈានទៅសម្រេចបាននូវបំណងបា្រថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា។
ក្នុងន័យនេះ ថរិកាឆ្នាំ២០២០ អាចត្រូវបានសន្និដ្ឋានថាជាឧបករណ៌ដ៏មានប្រសិទ្ធភាពមួយក្នុងការជួយឲ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស ហើយក៏ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននិងអាចសម្រេចបុព្វហេតុចម្បងៗរបស់ខ្លួន ជាពិសេសការបង្កើតល្បឿននៃការអភិវឌ្ឍ ការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈនិងការចូលរួមដោះស្រាយបញ្ហាជាច្រើនទៀតរបស់ជាតិ និងប្រជាជន ដែលស្ដែងឡើងតាមរយៈការបន្ដដំឡើងបា្រក់បៀវត្សជូនមន្រ្ដីរាជការទូទៅឲ្យកាន់តែខ្ពស់ជាង១លានរៀល ក្នុងឆ្នាំ២០២០ និងការបង្កើនការផ្ដល់នូវមធ្យោបាយ និងធនធានសមស្របដល់ក្រសួង ស្ថាប័ន ដើម្បីបំពេញភារកិច្ចរបស់ខ្លួនស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្ដគាំទ្រការវិនិយោគចាំបាច់នានា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។
ទន្ទឹមនេះ ថរិកាឆ្នាំ២០២០ ក៏បានគូសបញ្ជាក់នូវការបេ្ដជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលក្នុងការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ ដើម្បីឆ្លើយតបនឹងតម្រូវការចំណាយ តាម រយៈការជំរុញអនុវត្ដឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតនូវ យុទ្ធសាស្រ្ដកៀរគរចំណូល២០១៩ ២០២០ ដែលជាមូលដ្ឋានសម្រាប់ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូល ក៏ដូចជាដើម្បីធ្វើឲ្យប្រព័ន្ធពន្ធដារក្លាយជាឃ្នាស់សេដ្ឋកិច្ច ដោយបន្ដផ្សារភ្ជាប់ការគិតគូរ និងយកចិត្តទុកដាក់ ទៅដល់អ្នកមានចំណូលទាប និងអាជីវកម្មតូចតាច។
សរុបមក ថរិកាឆ្នាំ២០២០ ត្រូវបានរៀបចំឡើងតាមគោលនយោបាយវិត្ថារកម្មថរិកា ដោយផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើមនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមបានថា ជា “ថរិកាយុទ្ធសាស្រ្ដនៃការផ្គួបកម្លាំងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនិងហានិភ័យទាំងក្នុង និងក្រៅប្រទេស តាមរយៈការពង្រឺងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឲ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្ដិភាព ស្ថិរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជន លើមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០”។