ដោយ ច្រាយ ចំណាន
ភ្នំពេញៈ ក្រសួងទេសចរណ៍គ្រោងដាក់រមណីយដ្ឋាននានា និងតំបន់់ដែលមានសក្តានុពលលើវិស័យនេះ ជាតំបន់រមណីយដ្ឋានលំហែរកាយ សំរាប់ភ្ញៀទេសចរណ៍អន្តរជាតិចូលនិវត្តន៍។
ដោយ ច្រាយ ចំណាន
ភ្នំពេញៈ ក្រសួងទេសចរណ៍គ្រោងដាក់រមណីយដ្ឋាននានា និងតំបន់់ដែលមានសក្តានុពលលើវិស័យនេះ ជាតំបន់រមណីយដ្ឋានលំហែរកាយ សំរាប់ភ្ញៀទេសចរណ៍អន្តរជាតិចូលនិវត្តន៍។
យោងតាមប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រសួងនេះបាននិងកំពុងរៀបចំផែនការនិងគោលនយោបាយថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិនានា មកទស្សនារមណីយដ្ឋាននានានៅកម្ពុជា ពិសេសទឹកដីខេត្តកោះកុង ដែលកំពុងមានសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បាន និងកំពុងរៀបចំ Master Plan ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើនថែមទៀត ដូចជា រៀបចំគំរោងសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី រៀបចំផែនការទេសចរណ៍កែច្នៃថ្មីបន្ថែមក្នុងខេត្តសៀមរាប និងតាមបណ្តាខេត្តនៅជាប់តំបន់ឆ្នេរទាំងបួន។
លោកអេង ឆៃលាងសហភាគហ៊ុនិកនៃគំរោងដីឡូត៍រមណីយដ្ឋាន ឋានសួគ៌ត្រពាំងរូងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៣ តុលានេះថា តំបន់ត្រពាំងរូងស្ថិតក្នុងគោលដៅ នៃរៀបចំផែនការអភិវឌ្ឍន៍ជារមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅតំបន់ ដោយសារតំបន់នេះមានសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល មានដងព្រែកដែលមានទឹកថ្លាឆ្វង់ ពិសេសជាតំបន់ដែលមានទឹកប្រៃ៦ខែ និងទឹកសាបរយៈពេល៦ខែក្នុងមួយឆ្នាំ។
លោកបន្តថា “ក្រុមវិនិយោគរបស់យើង កំពុងប្រែក្លាយដីមានទំហំជិត៥ហិកតានេះ ជារមណីយដ្ឋានទេសចរណ៍ ដែលអាចទទួលភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ពិសេសភ្ញៀវទេសចរណ៍អឺរ៉ុប ដែលចូលចិត្តដំណើរទេសរណ៍បែបផ្សងព្រេង និងការស្នាក់នៅជាមួយធម្មជាតិ ហើយក្រុមក្រុមការងាររបស់យើង បាននិងកំពុងរៀបចំធ្វើការជាមួយវេបសាយ Tripadviser, Agoda, Booking.com ដើម្បីផ្សព្វផ្សាយពីសក្តានុពល និងគំរោងរមណីយដ្ឋានរបស់យើង”។
លោកអេង ឆៃលាងបានបន្តថា ដោយឈរលើផែនការ និងចក្ខុវិស័យច្បាស់លាស់ យើងនឹងផ្តល់ជូនអតិថិជនទិញដីក្នុងគំរោងរបស់យើង នូវផលចំណូលប្រចាំខែ តាមរយៈការសាងសង់បឹងហ្កាឡូ ផ្ទះលំហែរ និងគំរោងរមណីយដ្ឋានបណ្តែតទឹកផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តនិងទស្សនាតំបន់នេះ។
ខេត្តកោះកុង កំពុងពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈគំរោងវិនិយោគរបស់ក្រុមហ៊ុនចិនជាច្រើន ដូចជាការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោគដោយ Tianjing Union Development Group ដែលគ្រោងដាក់ឲ្យដំណើរការចុងឆ្នាំនេះ ការសាងសង់កំពង់ផែទឹកជ្រៅ ការសាងសង់ផ្លូវជាតិលេខ១០ ចេញពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ទៅកាន់ខេត្តកោះកុង និងការពង្រីកផ្លុវជាតិលេខ៤៨ជាដើម។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងកាលពីឆ្នាំមុនថា រដ្ឋាភិបាលនឹងពង្រីកផ្លូវជាតិលេខ៤៨ជាផ្លូវហាយវេ ហើយរដ្ឋាភិបាលមានមហិច្ឆតា ក្នុងការសាងសង់ផ្លូវជាតិលេខ១០ ដោយភ្ជាប់តំបន់ភូមិភាគពាយ័ព្យទៅកាន់់ខេត្តកោះកុង ដែលជួយសម្រួលការដឹកជញ្ជួន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត៕
រូបភាព តំបន់រមណីយដ្ឋាននានាមានសក្តានុពលទាក់ទាញទេសចរណ៍នៅក្នុងខេត្តកោះកុង(រូបថតឯកសារ)៕