រដ្ឋមន្ត្រី​ទេសចរណ៍​ពង្រីក​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​នៅ​ជប៉ុន​

0

ដោយ​ ៖ រ៉ា​ណេត​

អូ​សា​កា​, ជប៉ុន​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ ​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​ ដែល​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​មាន​ក្រុមហ៊ុន​ជាង២០០​ ចូលរួម​។

នៅក្នុង​ព្រឹត្តិ​ការណ៍​ពិ​ព័រ​ទេសចរណ៍​សាកលលោក​ដែល​បាន​ធ្វើឡើង​នៅក្នុង​ក្រុង​អូ​សា​កា​ ប្រទេស​ជប៉ុន​ដដែល​នេះ​ នៅ​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​ត្រូវ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​រាត្រី​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ និង​រាត្រី​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ (Cambodia​ Tourism​ Roadshow​ and​ Cambodia​ Night​) ផង​ដែរ​ ក្រោម​ការចូលរួម​ពីរ​ដ្ឋ​មន្ត្រី​ និង​ថ្នាក់ដឹកនាំ​ទេសចរណ៍​មក​ពី​ទ្វីប​អាហ្វ្រិក​ អឺរ៉ុប​ អារ៉ាប់​ អាស៊ី​ ជា​អាទិ​មក​ប្រទេស​អូ​ហ្កោ​ដា​ ម៉ា​ឌីវ​ ម៉ុង​ហ្កោ​លី​ អេហ្ស៊ីប​ ឡាវ​ ភូមា​ ។ល។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​បង្ហាញ​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ គោ​លន​យោ​យបាយអ​ភិ​វឌ្ឍន៍​ទេសចរណ៍​វប្បធម៌​ ធម្មជាតិ​ អេកូ​ទេសចរណ៍​ និង​ទេសចរណ៍​សហគមន៍​ ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ ក៏ដូចជា​ទេសចរ​ និង​អ្នក​វិនិយោគ​ជប៉ុន​ មក​កម្ពុជា​ ដោយ​បាន​លើកឡើង​ថា​ កម្ពុជា​មាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​នយោបាយ​វិនិយោគ​ដ៏​ប្រសើរ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ និង​ភាព​ឈ្លៀសវៃ​របស់​ សម្ដេច​ អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នា​ឱកាស​នោះ​ គណៈប្រតិភូ​ និង​ភ្ញៀវ​អន្តរជាតិ​បាន​ចាប់អារម្មណ៍​ និង​កោតសរសើរ​យ៉ាង​ខ្លាំង​អំពី​ប្រពៃណី​វប្បធម៌​ អរិយធម៌​ខ្មែរ​ និង​សក្ដានុពល​វិនិយោគ​ទេសចរណ៍​កម្ពុជា​ តាមរយៈ​ទស្សនីយភាព​សិល្បៈ​ និង​បទ​បង្ហាញ​ដោយ​ក្រសួងទេសចរណ៍​ ក្រុមហ៊ុន​អាកាសចរណ៍ ANA​ ក្រុមប្រឹក្សា​ធុរកិច្ច​វប្បធម៌​កម្ពុជា​-ជប៉ុន​ និង​ក្រុមហ៊ុន​សុខា​ អូតែល​ និង​រី​ស៊ត​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here