CEO Master Club ប្រារព្វខួប១០ឆ្នាំរបស់ខ្លួនដោយមានការចូលរួមពីសហគ្រិនជោគជ័យជាង ១៣០០នាក់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងភាពជោគជ័យក្នុងកិច្ចដំណើរអាជីកម្មក្នុងនាមជាអ្នកសម្របសម្រួល បណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំ និងភាពជាសហគ្រិនឆ្នើមនៅកម្ពុជា CEO Master Club បានប្រារព្វពីធីខួប១០ឆ្នាំរបស់ខ្លួនយ៉ាងអធិកអធម ក្រោមការចូលរួមពីសំណាក់បណ្តាសហគ្រិនជោគជ័យលើអាជីវកម្មប្រមាណជាង ១៣០០នាក់ ព្រមទាំងការផ្តល់វត្តមានជាកិត្តិយសពីសំណាក់លោកបណ្ឌិតឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ ក៏ដូចជាតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

នៅសណ្ឋាគារសុខា ភ្នំពេញ កាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២៣០១៩ម្សិលមិញនេះ គណៈគ្រប់គ្រងនៃ CEO Master Club ក្រោមការដឹកនាំដោយលោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club International បានរៀបចំកម្មវិធីខួបទី១០ឆ្នាំ នៃកិច្ចដំណើរការរបស់ខ្លួនប្រកបដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសំខាន់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ព្រមទាំងវិស័យឯកជនផងដែរ។

នៅក្នុងកម្មវិធីដែលបង្ហាញពីភាពជោគជ័យនៅក្នុងដំណើរប្រតិបត្តិការអាជីវកម្មគ្រួសារ CEO Master Club មួយនេះ ក្រៅពីមានការដាក់តាំងបង្ហាញនូវម៉ាកផលិតផលចំរុះរបស់ក្រុមហ៊ុនដែលចូលរួមល្បីៗជាច្រើន ក៏ដូចជាកិច្ចសំណេះសំណាលបង្កើនទំនាក់ទំនាក់រវាងអ្នកជំនួញដើម្បីឈានទៅរកកិច្ចសហការជាដៃគូ ក៏មានកម្មវិធីប្រកាសប្រគល់ពានរង្វាន់ដល់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៩ ចំនួន ១០៣នាក់ តាមវិស័យផ្សេងគ្នា ក្រោមវត្តមានរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ផងដែរ។

បន្ថែមពីនេះ គ្រប់បណ្តាសហគ្រិនទាំងអស់សរុបប្រមាណជាង ១៣០០នាក់ ថែមតាំងបានជួបជុំទទួលទានអាហាររួមគ្នានៅក្នុងពិធីរាត្រីសមោសរយ៉ាងរីករាយជាមួយតន្ត្រីចម្រៀងទាន់សម័យ រាំលេងកម្សាន្ត ព្រមទាំងការថតរូបភាពអនុស្សាវរីយ៍ជុំគ្នាផងដែរ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here