រដ្ឋាភិបាល​គ្រោង​ចំណាយ​ជាង​ ១៤ពាន់់​លាន​ដុល្លារ​លើ​កម្មវិធី​វិនិយោគ​សាធារណៈ​ក្នុងរយៈពេល៣ឆ្នាំ​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ទុន​ រហូតដល់​ជាង១៤ពាន់​លាន​ដុល្លារ​អាមេរិក​ សំរាប់​អនុវត្តន៍​កម្មវិធី​វិនិយោគ​សាធារណៈ​ក្នុងរយៈពេល​បី​ឆ្នាំ​ ចាប់ពី​ឆ្នាំ២០២០​ ដល់​ឆ្នាំ២០២២ខាងមុខនេះ​។

យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល​ ដែល​ Propertyarea.asia​ ទទួល​បាន​កាលពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យដឹង​ថា​ បរិមាណ​ទុន​តាម​ឆ្នាំ​របស់​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ រួមមាន​ ឆ្នាំ២០២០​ ចំនួន៤​,៥៥៦លាន​ដុល្លារ​អាមេរិក​ ឆ្នាំ២០២១ចំនួន​ ៥,១០៤​ ដុល្លារ​អាមេរិក​ និង​ឆ្នាំ២០២២ចំនួន៤​,៨២៧​ លាន​ដុល្លារ​អាមេរិក​។

បរិមាណ​ទុន​សរុប​ ១៤​,៤៨៧លាន​ដុល្លារ​ នៃ​កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ រួមបញ្ចូល​នូវ​បរិមា​ទុន​ ដែល​បាន​សន្យា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃគូ​អភិវឌ្ឍ​រួចហើយ​ មាន​ចំនួន៨​,៥៩៧លាន​ដុល្លារ​អាមេរិក​ (ក្នុង​នោះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ចំនួន​ ៥២៩​,៨ លាន​ដុល្លារ​អាមេរិក​ និង​ពី​ដៃគូ​អភិវឌ្ឍ​ចំនួន៨០៦៧​,៥ លាន​ដុល្លារ​អាមេរិក​) ដោយ​ត្រូវការ​ទុន​បន្ថែមចំនួន៥៨៨៩.៧​ លា​នដុ​លា្ល​រអា​មេ​រិក​។

តើ​កម្មវិធី​វិនិយោគ​សាធារណៈ​ត្រូវ​អនុវត្តន៍​យ៉ាងដូច​ម្តេច​? ចម្លើយ​គឺ​កម្មវិធី​វិនិយោគ​សាធារណៈ​ (ក.វ.ស​.) ៣ឆ្នាំ​រំកិល២០២០​-២០២២​ ជា​ការ​បង្ហាញ​ពី​ទិន្នន័យ​គម្រោង​វិនិយោគ​ ដែល​មាន​អាទិភាព​ខ្ពស់​របស់ក្រ​សួង​ស្ថាប័ន​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ជាគោល​នយោបាយ​មាន​ចែង​ នៅក្នុង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់កាល​ទី៤​ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ (ផ.យ.អ.ជ​.) ២០១៩​-២០២៣​។

យោង​តាម​ខ្លឹមសារ​របស់​រដ្ឋាភិបាល​បង្ហាញ​ទៀត​ថា​ កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​រំកិល២០២០​ ២០២២​ ត្រូវ​បាន​រៀបចំឡើង​ដោយ​គិតគូរ​ដល់ក​ត្តា​ចម្បង​ និង​ស្ថានភាព​ជា​ក់​សែ្តង​ពីរ​សំ​ខាន់​ៗពោល​គឺ​ ទី១​ ការ​បង្ហាញ​ពី​ទិន្នន័យ​នៃ​គម្រោង​វិនិយោគ​ ដែល​មាន​អាទិភាព​ខ្ពស់​របស់ក្រ​សួង​ ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ជាគោល​នយោបាយ​មាន​ចែង​នៅក្នុង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់កាល​ទី៤​ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​ និង​ទី២​ តម្រូវការ​ចំណាយ​សរុប​ សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​ (ប្រមាណ​ ២១៣០០លាន​ដុល្លារ​អាមេរិក​)។

កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ ត្រូវ​បាន​រៀបចំឡើង​ដោយ​ផ្អែកលើ​តម្រូវការ​ចំណាយ​សរុប​ សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ២០១៩​-២០២៣​ ដើម្បីឲ្យ​បាន​ស្របតាម​ស្ថានភាព​ជាក់ស្តែង​ នៃ​ការប្រែប្រួល​ថ្លៃ​ទំនិញ​ និង​អតិផរណា​ ហើយក៏​ផ្អែកលើ​បរិមាណ​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ ដែល​ដៃគូ​អភិវ​ ឌ្ឍ​ន៍​ធ្លាប់​បាន​សន្យា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here