ដោយ វុត្ថា
ព្រះសីហនុ៖ ក្រុមហ៊ុនហ៊ុន ស៊ីន ភីន អាន ត្រេនស្ពតថេសិន ខេមបូឌា បានដាក់អោយដំណើរការអាជីវកម្មដឹកអ្នកដំណើរ(Taxi) ចំនួន ៣០គ្រឿងក្នុងក្រុងព្រះសីហនុ ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងការរីកចំរើននៅក្នុងក្រុង ដឹកជញ្ជូនភ្ញៀវទេសចរណ៍។

-->
លោកឧកញ៉ា ហេង វណ្ណា អគ្គនាយកនៃសហភាគហ៊ុន ស៊ីន ភីន អាន ត្រេនស្ពតថេសិន ខេមបូឌា បានអោយដឹងនៅក្នុងពិធីសម្ពោធកាលពីចុងសប្តាហ៍កន្លងមកនេះ ថា ក្នុងជំហ៊ានដំបូង ក្រុមហ៊ុននឹងដាក់អោយដំណើរការរថយន្តចំនួន ៣០គ្រឿង សិន ដោយបានផ្តល់កន្លែងការងារដល់ពលរដ្ឋខ្មែរចំនួន ១០០នាក់ ។
លោកឧញ៉ាបន្តថា ការដាក់ឱ្យដំណើរនូវរថយន្តដឹកអ្នកដំណើរនេះ គឺដើម្បីចូលរួមបំរើដល់វិស័យទេសចរណ៍នៅក្នុងខេត្ត បើទោះបីបច្ចុបប្បន្ននេះផ្លូវនៅក្នុងក្រុងមិនទាន់ត្រូវបានស្ថាបនារួចរាល់ហើយយ៉ាងណាក្តី តែនៅពេលរដ្ឋាភិបាលស្ថាបនាផ្លូវនៅក្នុងនឹងធ្វើឱ្យអាជីវកម្មមួយនេះកាន់តែទទួលបានការគាំទ្រកាន់តច្រើន។
លោកឧកញ៉ា បានបន្តថា ជាទឹសដៅផែនការ ក្រុមហ៊ុននឹងដាក់បន្ថែមរថយន្ត៧០គ្រឿង ទៀត ឬច្រើនជាងនេះ ទៅតាមតំរូវការទីផ្សារជាក់ស្តែង ។

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានផ្តល់អនុសាសន៏គាំទ្រចំពោះដំណើរការអាជីវកម្មដឹកអ្នកដំណើរក្នុងក្រុងនេះ ។ តែដើម្បីរក្សាសុខសុវត្ថិភាពដល់អ្នកដំណើរ ក៏ដូចជាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរចរណ៏ ក្រុមហ៊ុនត្រូវបំពាក់បំប៉នជំនាញ និងធ្វើការជ្រើសរើសអ្នកបើកបរ អ្នកបច្ចេកទេស ដែលមានសមត្ថភាពច្បាស់លាស់ ព្រមទាំងគោរពច្បាប់ទាំងអស់គ្នា ៕