ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោកនឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ារបស់អាស៊ាន នៅទីក្រុងបាងកកនៅសប្តាហ៍ក្រោយឡើយ។
កិច្ចប្រជុំកំពូលប្រចាំឆ្នាំ គឺជាកិច្ចប្រជុំសំខាន់បំផុតប្រចាំឆ្នាំរបស់អាស៊ាន និងផ្តល់ឱកាសដល់មេដឹកនាំ នៃប្រទេសជាសមាជិកអាស៊ាន នូវឱកាសជួបជាមួយសមភាគីរបស់ពួកគេមកពីអាមេរិក ចិន ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងញូហ្សេលឡែន។
-->
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានដឹកនាំកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ហើយរំពឹងថា ប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមនៅឆ្នាំនេះ។ ផ្ទុយទៅវិញ រដ្ឋាភិបាលអាមេរិក នឹងបញ្ជូនអ្នកតំណាងពាណិជ្ជកម្មអាមេរិកពីគណៈរដ្ឋមន្រ្តីរបស់ខ្លួន។
សេចក្តីថ្លែងការណ៍មួយបានចេញផ្សាយ ដោយរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃអង្គារ ឱ្យដឹងថា “ជំនួយការប្រធានប្រធានាធិបតីទទួលបន្ទុកសន្តិសុខជាតិ លោក Robert O’Brien នឹងអមដំណើរដោយរដ្ឋលេខាក្រសួងពាណិជ្ជកម្ម លោក Wilbur Ross ដែលនឹងក្លាយជាអ្នកតំណាងរដ្ឋាភិបាលជាន់ខ្ពស់អាមេរិក នៅក្នុងវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកប្រចាំឆ្នាំប្រចាំឆ្នាំលើកទី២នៅទីក្រុងបាងកក”។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា “រដ្ឋលេខាលោក Ross កំពុងដឹកនាំបេសកកម្មពាណិជ្ជកម្មប្រតិបត្តិមួយ ទៅកាន់ប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាមចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ ២០១៩”។
ប្រធានាធិបតីអាមេរិកលោក Barak Obama បានចូលរួមរាល់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងអំឡុងពេលនៃតំណែងប្រធានាធិបតីរបស់លោក លើកលែងតែឆ្នាំ២០១៣ នៅពេលដែលរដ្ឋាភិបាលសហព័ន្ធអាមេរិកបានបិទទ្វារ។
រដ្ឋាភិបាលអាមេរិក និងលោក Trump នៅតែបន្តបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ាន គឺជាដៃគូសំខាន់នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក។
របាយការណ៍របស់ក្រសួងការពារជាតិអាមេរិក ឥណ្ឌូ-ប៉ាស៊ីហ្វិក ចេញផ្សាយនៅដើមឆ្នាំនេះបានបញ្ជាក់ថា អាមេរិកបន្តគាំទ្រចំណុចកណ្តាលរបស់អាស៊ាន ក្នុងស្ថាបត្យកម្មសន្តិសុខក្នុងតំបន់ ហើយយុទ្ធសាស្ត្រអាមេរិក និងឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហបន្តពង្រឹងផ្តល់អំណាចកិច្ចការទាំងនេះ។
អាមេរិក និងអាស៊ានចែករំលែកតម្លៃរួម ហើយអាស៊ានគឺជាដៃគូសំខាន់ក្នុងការលើកកម្ពស់គុណតម្លៃ និងគោលនយោបាយ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក គឺសេដ្ឋកិច្ចទីផ្សារ អភិបាលកិច្ចល្អ និងការគោរពបទបញ្ជាផ្អែកលើមូលដ្ឋានច្បាស់លាស់ និងតម្លាភាព៕ (ប្រភព White House)៕