ចំណេះដឹង​! តើ​អ្វី​ជា​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​ គឺជា​អាគារ​ទីកន្លែង​ ឬទីលាន​ ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ធ្វើ​សន្និធិ​ទំនិញ​ ក្រោម​ការ​ត្រួតពិនិត្យ​របស់​គយ​ សម្រាប់​រយៈពេល​ជាក់លាក់​មួយ​ និង​ដោយមាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​។ទំនិញ​នាំចូល​ និង​ទំនិញ​ក្នុង​ស្រុក​សម្រាប់​នាំចេញ​ អាច​ត្រូវ​បាន​ដាក់​ក្នុង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​។

ទំនិញ​ក្នុង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​ ត្រូវ​បាន​ព្យួរ​ពន្ធ​និង​អាករ​ដែល​ត្រូវ​ជាប់​។ ការ​ហាមឃាត់​ ឬការ​ដាក់កម្រិត​កំណត់​នានា​លើ​ទំនិញ​ទាំងនេះ​ អាច​ត្រូវ​បាន​លើកលែង​រហូតដល់​ពេល​ ដែល​ទំនិញ​ត្រូវ​បាន​បញ្ចេញ​ពី​គយ​ សម្រាប់​ការប្រើ​ប្រាស់​ក្នុង​ប្រទេស​ ឬ ដើម្បី​នាំចេញ​។

យោង​តាម​ឯកសារ​របស់​អគ្គ​នាយដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ភណ្ឌាគារ​គយ​ មាន​ដែន​កំណត់​មាន​បី​ប្រភេទ​៖

ប្រភេទ ​កៈ​ ភណ្ឌាគារ​សាធារណៈ​ គឺជា​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​អាច​ធ្វើ​ប្រតិបត្តិ​ការ​ ដោយ​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល​ ឬដោយ​បុគ្គល​ណាមួយ​។ ភណ្ឌាគារ​នេះ​ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផ្តល់​សេវា​ ដល់​បុគ្គល​ណាមួយ​ ដែល​មាន​សិទ្ធិ​ស្របច្បាប់​លើ​ទំនិញ​ឲ្យ​ធ្វើ​សន្និធិ​ទំនិញ​ រាប់​បញ្ជូល​ទាំង​អ្នកនាំ​ចូល​ បុគ្គល​ដែល​ទិញទំនិញ​ក្នុង​ភណ្ឌាគារ​នេះ​ ឬបុគ្គល​ណាមួយ​ផ្សេងទៀត​ ដែល​មាន​សិទ្ធិ​ស្របច្បាប់​លើ​ទំនិញ​ទាំងនេះ​។

ប្រភេទ​ ខៈ​ ភណ្ឌាគារ​ឯកជន​ គឺជា​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​ ត្រូវ​បាន​ប្រើប្រាស់​ដោយឡែក​ដោយ​បុគ្គល​ណា​ម្នាក់​សម្រាប់​ធ្វើ​សន្និធិ​ទំនិញ​ ដើម្បី​ប្រើប្រាស់​ដោយឡែក​ រាប់បញ្ចូល​ទាំង​ប្រតិបត្តិ​ករ​អាគារ​លក់ទំនិញ​រួច​ពន្ធ​។

ប្រភេទ​ គៈ​ ភណ្ឌាគារ​ពិសេស​ គឺជា​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ អគ្គនាយក​គយ​និង​រដ្ឋាករ​ សម្រាប់​រក្សា​ប្រភេទ​ទំ​និ​គគ្រោះថ្នាក់​ប៉ះពាល់​ដល់​គុណភាព​ទំនិញ​ដទៃទៀត​ ឬអាច​ត្រូវការ​ទីកន្លែង​ពិសេស​ សម្រាប់​រក្សា​ទំនិញ​ទាំងនោះ​។ ភណ្ឌាគារ​គយ​ប្រភេទ​នេះ​ អាច​ជា​ភណ្ឌាគារ​សាធារណៈ​ឬឯកជន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here