ដោយ Donald Lee
ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំចិនលោកស៊ី ជីនពីង នឹងមិនអាចជួបគ្នានៅក្នុងប្រទេសឈីលីក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន ដោយសារតែការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសនេះកំពុងបន្តកើតមាន។
ប្រធានាធិបតីឈីលីគឺលោក Sebastián Piñera បានលុបចោលកិច្ចប្រជុំកំពូល APEC ដោយសារតែការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលកំពុងបន្តកើតមានអំពើហឹង្សាដែលបានធ្វើឱ្យរញ្ជួយប្រទេសអាមេរិកខាងត្បូងនេះ។
-->
អ្នកចរចាពាណិជ្ជកម្មអាមេរិក និងចិនមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលមួយ បណ្តោះអាសន្ន ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC នៅប្រទេសឈីលីនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មដ៏យូរអង្វែងក្នុងរយៈពេលមួយឆ្នាំ និងបានបង្កឱ្យមានការរអាក់រអួលយ៉ាងខ្លាំងនៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងឆ្ពោះទៅរកការធ្លាក់ចុះសេដ្ឋកិច្ច។
អនុរដ្ឋលេខាធិការរងសេតវិមានលោក Hogan Gidley បានផ្ញើរអេឡិចត្រូនិចទៅកាន់បណ្តាញសារព័ត៌មាននានាជុំវិញពិភពលោកដោយបានថ្លែងថា “ឥឡូវនេះវាលេចឡើងថា APEC នឹងមិនកើតឡើងនៅក្នុងប្រទេសឈីលីទេ ហើយវាជាការយល់ដឹងរបស់យើងដែលថា អង្គការនេះមិនមានការរៀបចំកន្លែងប្រជុំកំពូលទីពីរបានទេ។ យើងកំពុងរង់ចាំព័ត៌មានសក្តានុពលទាក់ទងនឹងទីតាំងមួយផ្សេងទៀត”។
លោកបានបន្ថែមថា “យើងទន្ទឹងរង់ចាំបញ្ចប់ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយចិនក្នុងពេលតែមួយ ហើយនៅពេលយើងមានសេចក្តីប្រកាស យើងនឹងប្រាប់អ្នកទាំងអស់គ្នា”៕