រដ្ឋាភិបាល​អាមេរិក​ចោទ​ចិន​ថា​ផ្តោត​លើ​ការត្រួតត្រា​អន្តរជាតិ​ ហើយ​ត្រូវតែ​ប្រឈមមុខនឹង​អន្តរជាតិ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​លោក​ Mike​ Pompeo​ បាន​និយាយ​នៅក្នុង​សុន្ទរកថា​ មួយ​នៅ​ថ្ងៃពុធ​ថា​ អាមេរិក​ត្រូវតែ​ប្រឈមមុខនឹង​ទីក្រុង​ប៉េកាំង​ ពីព្រោះ​ចិន​មាន​ចេតនា​ក្នុង​ការត្រួតត្រា​ពិភព​។

នៅក្នុង​សុន្ទរកថា​មួយ​នៅ​ឯវិទ្យាស្ថាន​ស្រាវជ្រាវ​ Hudson​ នៅ​ទីក្រុង​ញូ​វយ៉​កលោក​ Pompeo​ បាន​មានប្រសាសន៍​ថា​ “គណបក្ស​កុម្មុយនិស្ត​ចិន​ គឺជា​គណបក្ស​ម៉ា​ក្ស​និយម​ និង​លេ​នី​ននិ​យម​ បាន​ផ្តោត​លើ​ការ​តស៊ូ​ និង​ការត្រួតត្រា​អន្តរជាតិ​។ យើង​ត្រូវតែ​ស្តាប់​សម្ដី​មេដឹកនាំ​របស់​ពួកគេ​”។

លោក​បាន​បន្ថែម​ថា​ “វា​មិន​មាន​ភាព​ប្រាកដនិយម​ទៀត​ទេ​ ដែល​មិន​អើពើ​ចំពោះ​ភាព​ខុសគ្នា​ ជា​មូលដ្ឋាន​រវាង​ប្រព័ន្ធ​ទាំងពីរ​របស់​យើង​ ហើយ​ផល​ប៉ះពាល់​ដែល​…ភាព​ខុសគ្នា​នៃ​ប្រព័ន្ធ​ទាំងនោះ​ មាន​ទៅលើ​សន្តិសុខជាតិ​អាមេរិក​”។

ការ​ថ្លែង​សុន្ទរកថា​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ខណៈ​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ កំពុង​ប៉ុនប៉ង​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ដែល​គ្រោង​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ខែក្រោយ​។

អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​មានបំណង​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ នៅ​ដំណាក់កាល​មួយ​បណ្តោះអាសន្ន​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល ​APEC​ នៅ​ប្រទេស​ឈីលី​នៅ​ថ្ងៃទី១៦​ ខែ​ វិច្ឆិកា​ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​យូរអង្វែង​ ក្នុងរយៈពេល​មួយឆ្នាំ​ ដែល​បាន​បង្ក​ឱ្យ​មានការ​រអាក់រអួល​យ៉ាង​ខ្លាំង​ នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​ ដែល​កំពុង​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។ ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​ត្រូវ​បាន​លុបចោល​នៅ​សប្តាហ៍​នេះ​ ដោយសារតែ​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​ឈីលី​។

លោក​ Pompeo ​មានប្រសាសន៍​ថា​ “ពួកគេ​កំពុង​ឈាន​ដល់​ការប្រើ​វិធី​សាស្រ្ត​ ដែល​បាន​បង្កើត​បញ្ហា​ប្រឈម​ដល់​អាមេរិក​ និង​ពិភពលោក​ ហើយ​យើង​ទាំងអស់គ្នា​ចាំបាច់​ត្រូវ​ប្រឈម​នឹង​បញ្ហា​ទាំងនេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here