ដោយ វុត្ថា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការគយពិភពលោក (WCO) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានអនុវត្តគម្រោងសិក្សារយៈពេលបញ្ចេញ ទំនិញពីគយឆ្នាំ២០១៣ ដែលជាសមាសធាតុមួយនៃទស្សនទាន ការអភិវឌ្ឍន៍លំហូរទំនិញនៅអាស៊ី Asia Cargo Highway-ACH ដែលបានដាក់ចេញនាកិច្ចប្រជុំ ថ្នាក់អគ្គនាយកគយអាស៊ាន-ជប៉ុន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១។
គម្រោងសិក្សារយៈពេលបញ្ចេញទំនិញពីគយនេះ គ្របដណ្តប់តែទៅលើរយៈពេលនៃបែបបទបញ្ចេញទំនិញ ពីគយចាប់តាំងពីពេលដែលទំនិញ មកដល់រហូតដល់ពេលទំនិញត្រូវបានយកចេញប៉ុណ្ណោះ ពោលគឺពុំបានគិតពីពេលវេលា សម្រាប់ការទទួលបានការសម្រេចជាមុន ក្នុងរូបភាពជាលិខិតអនុញ្ញាតិជាដើមនោះទេ។






