ដោយ Donald Lee
ហុងកុងៈ សេដ្ឋកិច្ចរបស់ហុងកុងបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចជិត១០ឆ្នាំកន្លងមកនេះ។
សេដ្ឋកិច្ចទីក្រុង បានប្រឈមនឹងការធ្លាក់ចុះ២ត្រីមាសជាប់គ្នា និងមានការធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម៣,២ ភាគរយនៅក្នុងត្រីមាសទី៣។
-->
ទឹកដីនេះ ត្រូវបានជាប់នៅក្នុងស្ថានភាពដ៏លំបាកមួយ ខណៈបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំ បានធ្វើឱ្យទីក្រុងហិរញ្ញវត្ថុអាស៊ីដ៏ធំមួយនេះ មានភាពវឹកវរអស់រយៈពេលជាច្រើនខែ ហើយសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែខ្លាំងឡើង ក៏ធ្វើឱ្យសេដ្ឋកិច្ចអាស៊ីធ្លាក់ចុះ និងរំខានដល់សង្វាក់ផ្គត់ផ្គង់សំខាន់ៗនៅក្នុងតំបន់។
រដ្ឋលេខាធិការហិរញ្ញវត្ថុហុងកុង លោក Paul Chan Mo-po បានសរសេរនៅក្នុងប្លក់ប្រចាំសប្តាហ៍របស់លោក កាលពីដើមសប្តាហ៍នៅថ្ងៃព្រហស្បតិ៍ថា “រដ្ឋាភិបាលនឹងធ្វើការប្រកាស ពីការប៉ាន់ស្មានជាមុនរបស់ខ្លួន សម្រាប់ត្រីមាសទី៣។ បន្ទាប់ពីបានឃើញកំណើនអវិជ្ជមាននៅក្នុងត្រីមាសទី២ ត្រីមាសទី៣ បានរកឃើញថា សេដ្ឋកិច្ចរបស់យើងបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

លោកបានបន្តថា “វាហាក់ដូចជាមានការលំបាកខ្លាំងណាស់ សម្រាប់យើងក្នុងការឈានដល់ការមានកំណើនសេដ្ឋកិច្ច ពេញមួយឆ្នាំពី០ទៅ១ភាគរយ។ ខ្ញុំនឹងមិនច្រានចោលលទ្ធភាពដែលថា កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ នឹងមានភាពអវិជ្ជមាននោះទេ”៕ (ប្រភព Paul Chan Mo-po’s blog)៕