ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗក្នុង​ខេត្តសៀមរាប​ កំពុង​ពន្លឿន​ក្នុង​ការស្ថាបនា​

0

ដោយ​ ៖ រ៉ា​ណេត​

សៀមរាប​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ពន្លឿន​ការសាងសង់​ និង​ស្ថាបនា​ ផ្លូវ​សំ​ខាន់​ៗនៅក្នុង​ខេត្តសៀមរាប​ ដើម្បី​លើក​សោភ័ណភាព​ ក្នុង​គោលបំណង​សំខាន់​ក្នុង​ការជំរុញ​ និង​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​ឱ្យ​កាន់តែ​ច្រើន​។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ បាន​ និង​កំពុង​អនុវត្ដ​ការងារ​ជួសជុល​ថែទាំ​ប្រចាំ​លើ​ខ្សែរ​ផ្លូវ​សំ​ខាន់​ៗនៅ​ទូទាំង​ខេ​ត្ដ​ក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​ផ្ទាល់​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​៖

-គម្រោង​ជួសជុល​ផ្លូវ​ខេត្ត​លេខ​ ២៦៦C​ (បន្ទាយស្រី​) បាន​បន្តសកម្មភាព​ចាក់​លូ​ជ្រុង​បន្ត​ទៀត​។

-បាន​បន្ត​ធ្វើការ​ថែទាំ​ផ្លូវជាតិ​លេខ៦​ ដោយ​សម្អាត​រុក្ខជាតិ​សង្ខាង​ផ្លូវ​ និង​ជួសជុល​បង្គោល​សុវត្ថិភាព​ នៅចន្លោះ​ គ.ម​ ២៧៥​ ដល់​ គ.ម​ ២៨៦​។

-គម្រោង​កែលំអ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ គិត​ត្រឹម​ថ្ងៃនេះ​ ការងារ​ខួង​ដាក់​បំពង់​លូ​បាន​ប្រវែង​សរុប១៣២៧​ ម៉ែត្រ​ ស្មើនឹង​ ៣៥.៨៦ភាគរយ​។

ក្នុង​នោះ​ ៖

+រណ្ដៅ​ទី​ NW​ ២០​ ៖ រៀបពុម្ព​ចាក់​បេតុង​អណ្តូង​លូ​ សម្រាប់​ជាន់ទី៣​។

+រណ្ដៅ​ទី​ NW​ ១៩​ ៖ ចាក់​ខ្សាច់​លប់​អណ្តូង​ជាន់ទី1​ បន្ត​ចង​របា​ដែក​រៀបពុម្ព​ចាក់​បេតុង​អណ្តូង​លូ​ជាន់ទី២​។

+រណ្ដៅ​ ទីNW​ ១៨​ ៖ បន្ត​បូមទឹក​សម្អាត​បាត​រណ្តៅ​ រៀប​ចង​របា​ដែក​ រៀបពុម្ព​ជាន់ទី១​។

+រណ្ដៅ​ទី​ NW​ ១៧​ ៖ រៀបចំ​បូមទឹក​ និង​បិទ​ស៊ី​ម៉ង់​ត៍​ការពារ​ជម្រាប​ទឹក​តាម​បំពង់​លូ​។

+រណ្ដៅ​ទី​ NW​ ១៥​ ៖ រៀបចំ​ខួង​ពី​អណ្តូង​ NW​ ១៥​ ទៅ​អណ្តូង​ NW​ ១៦​ បាន​ប្រវែង​ ៤៤​ ម៉ែត្រ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here