រាជធានីភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីបង្វឹកម្ចាស់អាជីវកម្មរបស់ CEO Master Club ស្តីអំពីជំនាញគ្រប់គ្រងធនធានមនុស្សសម្រាប់ម្ចាស់អាជីវកម្ម នៅថ្ងៃទី០២-០៣ ខែវិច្ឆិកានេះ ដែលមានអ្នកចូលរួមប្រមាណ១៥០នាក់ លោកគ្រូអោម សេង បូរ៉ា បានបង្ហើបគន្លឹះគ្រប់គ្រងធនធានមនុស្សដើម្បីដោះស្រាយបញ្ហាគ្រប់គ្រង ដឹកនាំ ចាត់ចែងបុគ្គលិកនៅក្នុងស្ថាប័នប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។

គន្លឹះសំខាន់ក្នុងការរៀបចំក្បួនគ្រប់គ្រងធនធានមនុស្សនេះ គឺការធ្វើសកម្មភាព២៤ម៉ោង/១ថ្ងៃ ថាតើមេដឹកនាំ និងកូនចៅមានបញ្ហាក្នុងការធ្វើសកម្មភាពអ្វីខ្លះទើបស្ថាប័នមិនរីកចម្រើន?
-->
នៅក្នុងនោះលោកគ្រូ អោម សេងបូរ៉ា បានបង្ហាញយុទ្ទសាស្ត្រ៣ក្នុងការដោះស្រាយរួមមាន៖
១. បញ្ហាអត្តចរិក និងផ្នត់គំនិតរបស់បុគ្គលិក ថាតើមានបែងចែកបក្សពួក អវិជ្ជមាន ខ្ជិល លេសច្រើនឬទេ?
២. បញ្ហាចំណេះដឹង តើបុគ្គលិកដឹងពីរបៀបធ្វើការ និងសារៈសំខាន់នូវអ្វីដែលត្រូវធ្វើឬទេ?
៣. បញ្ហាភាពស្ទាត់ជំនាញ ថាតើបុគ្គិលធ្វើសកម្មភាពត្រូវ បានផលត្រូវ និងមានគុណភាពហើយឬនៅ?
សម្រាប់ក្បួនលម្អិតនឹងមានជម្រាបជូននៅក្នុងកម្មវិធីបង្វឹករបស់ CEO Master Club ស្តីអំពីជំនាញគ្រប់គ្រងធនធានមនុស្សសម្រាប់ម្ចាស់អាជីវកម្ម។

សូមបញ្ជាក់ថា CEO Master Club គឺជាស្ថាប័នប្រមូលផ្ដុំ និងបង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដោយក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ CEO Master Club បានបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាបានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតប្រមាណជាង ១,០០០នាក់ដែលគ្រប់គ្រងអាជីវកម្មប្រមាណ ២,០០០ក្រុមហ៊ុន ដែលបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់៕
