ក្រុមហ៊ុន​សឹង្ហ​បូរី​ចូលរួម​វិនិយោគ​សាងសង់​ទំនប់វារីអគ្គិសនី​កម្លាំង ៨០មេ​ហ្គា​វ៉ាត់​នៅ​ខេត្តពោធិ៍សាត់​

0

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ ក្រុមហ៊ុន​សឹង្ហ​បូរី​ទិញ​ហ៊ុន​ ៣៣ភាគរយ​ និង​ផ្តល់​កម្ចី​ ២,៥​ លាន​ដុល្លារ​ដើម្បី​សាងសង់​វារីអគ្គិសនី​ ៨០​ មេ​ហ្គា​វ៉ាត់​នៅ​ខេត្តពោធិ៍សាត់​។

ក្រុមហ៊ុន​ស្វ័យ​ឧស្សាហកម្ម​ដែល​ចុះបញ្ជី​នៅ​ប្រទេស​សឹង្ហ​បូរី​ ISDN​ Holdings​ Limited​ (ISDN​) បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ eREX​ Co​ Ltd​ ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​តូក្យូ​ និង​ក្រុមហ៊ុន​ Asia​ Energy​ Power​ Co​ Ltd​ មាន​មូលដ្ឋាន​នៅ​កម្ពុជា​ដើម្បី​សាងសង់​វារីអគ្គិសនី​ ៨០​ មេ​ហ្គា​វ៉ាត់​នៅ​ខេត្តពោធិ៍សាត់​កម្ពុជា​។

វារីអគ្គិសនី​ដែល​ទទួល​បានការ​បញ្ជាក់​ និង​ការធានា​ពី​រដ្ឋាភិបាល​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​អាជីវកម្ម​សម្រាប់​ការសាងសង់​នេះ​ ហើយក៏​មាន​សមត្ថភាព​ផ្ទុក​ទឹក​ខ្នាត​ធំ​ផង​ដែរ​។

សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃនេះ​ បាន​បញ្ជាក់​ថា​ ថាមពល​ដែល​បាន​មក​ពី​រោងចក្រ​នេះ​នឹង​ត្រូវលក់​ក្នុង​តម្លៃ​ថេរ​ទៅ​សាជីវកម្ម​អគ្គិសនី​កម្ពុជា​ (Cambodia​ Electric​ Power​ Corporation​)។ក្រុមហ៊ុន​បណ្តាក់​ទុន​រួមគ្នា​ដែល​មានឈ្មោះ​ថា​ SPHP​ Co​ Pte​ Ltd​ ត្រូវ​បាន​ច្រ​ដាប់​បញ្ចូល​គ្នា​ដោយក្រុម​ហ៊ុន​ ISDN​ Energy​ ទទួល​បាន​ភាគហ៊ុន​ ៣៣​ ភាគរយ​ ក្រុមហ៊ុន​ eREX​ មាន​ហ៊ុន​ ៣៤​ ភាគរយ​និង​ Asia​ Energy​ មាន​ភាគហ៊ុន​ ៣៣​ ភាគរយ​។

ក្រុមហ៊ុន​ ISDN​ នឹង​បញ្ចូល​ទឹកប្រាក់​ចំនួន​ ៥០០,០០០​ ដុល្លារ​អាមេរិក​ជា​ភាគហ៊ុន​និង​ ២,៥​ លាន​ដុល្លារ​ទៀត​ជា​ប្រាក់កម្ចី​ម្ចាស់ភាគហ៊ុន​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ដំបូង​នៃ​គម្រោង​។

នៅ​ចុងបញ្ចប់​នៃ​រយៈពេល​ ៣៥​ ឆ្នាំ​ចាប់ពី​ការ​ចាប់ផ្តើម​ប្រតិបត្តិ​ការ​សម្រាប់​គម្រោង​ ក្រុមហ៊ុន​ SPHP​ នឹង​ផ្ទេរសិទ្ធិ​ប្រតិបត្តិ​ការ​របស់​គម្រោង​ទៅ​សាជីវកម្ម​អគ្គិសនី​កម្ពុជា​ Cambodia​ Electric​ Power​ Corporation​ ។

ក្រុមហ៊ុន​ ISDN​ បានឱ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “គម្រោង​នេះ​មាន​សារៈសំខាន់​ណាស់​ដែល​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការរៀបចំ​ដើម្បី​បន្ធូរបន្ថយ​លើ​បណ្តាញ​អគ្គិសនី​របស់​ប្រទេស​នេះ​”៕ (ប្រភព​ Businessnewsasia​)

LEAVE A REPLY

Please enter your comment!
Please enter your name here