ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនអារ៉ាប់ប៊ីសាអូឌីត Aramco ដែលជាក្រុមហ៊ុនផលិតប្រេងឆៅធំជាងគេបំផុត និងជាអ្នករកប្រាក់ចំណេញធំជាងគេលើពិភពលោក នឹងបង្ហាញការបោះផ្សាយហ៊ុនលក់ជាសាធារណៈលើកដំបូង នៅលើផ្សារភាគហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Riyadh។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថា “ក្រុមហ៊ុន Aramco ជាក្រុមហ៊ុនប្រេង និងឧស្ម័នរួមបញ្ចូលគ្នាធំជាងគេបំផុតនៅលើពិភពលោក ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃព្រះរាជាណាចក្រ អារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃនេះ ប្រកាសពីចេតនារបស់ខ្លួនក្នុងការបន្តផ្តល់ជូនជាសាធារណៈលើកដំបូងនៅលើផ្សារហ៊ុន Tadawul។
-->
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា “រដ្ឋាភិបាលមានបំណងលក់ ចំណែកមួយនៃភាគហ៊ុនរបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត”។
ឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុន Aramco បានបង្ហាញថា ក្រុមហ៊ុនបានរកប្រាក់ចំណេញសុទ្ធជាង១១១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។
នៅឆ្នាំនេះAramco បាននិយាយថា ខ្លួនរកបានប្រាក់ចំណេញសុទ្ធចំនួន៤៦,៩ ពាន់លានដុល្លារនៅឆមាសទីមួយក្នុងឆ្នាំនេះ។
ព្រះអង្គម្ចាស់ម៉ូ Mohammed bin Salman រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានថ្លែងជាសាធារណៈថា ការវាយតម្លៃរបស់ក្រុមហ៊ុននឹងមានតម្លៃ២ទ្រីកោដិដុល្លារ។
រដ្ឋាភិបាលនឹងផ្តល់ភាគហ៊ុន១ ទៅ៣ភាគរយដល់ក្រុមហ៊ុននេះ។ ក្រុមអ្នកវិភាគរំពឹងថា សូម្បីតែការលក់២ភាគរយនៃក្រុមហ៊ុននេះ អាចរកចំណូលបានដល់ទៅ៤០ពាន់លានដុល្លារ៕ (ប្រភព Saudiaramco)៕