ដោយ Donald Lee
បាងកកៈ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានទៅដល់ទីក្រុងបាងកកសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ នៅចុងសប្តាហ៍នេះ ហើយបានសង្កត់ធ្ងន់ថា ចិនបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍបណ្តាប្រទេសសមាជិកអាស៊ាន។
លោក Li បានមានប្រសាសន៍ថា ”ចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់អាស៊ានក្នុងរយៈពេល១០ឆ្នាំមកនេះ។ ឆ្នាំនេះអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំទី២របស់ចិន។ កាលពីខែមុន ការធ្វើឱ្យប្រសើរឡើងពិធីសារ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនបានចូលជាធរមាន ហើយសន្យាផ្តល់អត្ថប្រយោជន៍ពាណិជ្ជកម្ម កាន់តែច្រើនសម្រាប់អាស៊ាន និងចិន”។
-->
នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងដោយប្រមុខរដ្ឋចិន និងអាស៊ាន ភាគីទាំងពីរបានឯកភាពគ្នាចាប់ផ្តើមដំណើរការ នៃសេចក្តីប្រកាសរួមស្តីពី ភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ានដើម្បីសន្តិភាព និងវិបុលភាព (២០២១-២០២៥) និងបានបង្ហាញឱ្យដឹងថា នៅឆ្នាំក្រោយនឹងមានការចូលរួមផ្នែកសេដ្ឋកិច្ចឌីជីថលជាច្រើន នៃគំនិតផ្តួចផ្តើមរវាងភាគីទាំងទាំងពីរ។
ប្រធានគណៈកម្មការកិច្ចប្រជុំកំពូលអាស៊ានលោក ប្រាយុទ្ធចាន់ អូចាបានមានប្រសាសន៍ថា “យើងមានសេចក្តីរីករាយ ដែលទំនាក់ទំនងសន្ទនាអាស៊ាន-ចិនបន្តមានភាពរឹងមាំមានស្ថេរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយភាពជាដៃគូយុទ្ធសាស្រ្តរបស់យើងនៅតែមានភាពរឹងមាំ ជាសរសរគ្រឹះសំខាន់នៃសន្តិភាព ស្ថិរភាព វិបុលភាព និងនិរន្តរភាពនៅក្នុងតំបន់របស់យើង”៕ (ប្រភព ASEAN2019)៕