ដោយ Donald Lee
ភ្នំពេញៈ ចិននឹងព្យាយាមសម្រុះសម្រួលភាគីជប៉ុន និងកូរ៉េ លើសង្គ្រាមពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំត្រីភាគីនៅ Chengdu នៅខែធ្នូ ខាងមុខនេះ។
ក្រុមមន្ត្រីចិន បានជូនដំណឹងអំពីផែនការរបស់ពួកគេ ទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីន ហ្សូអាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឡើងនៅទីក្រុងបាងកកថ្ងៃនេះ។
សង្គ្រាមពាណិជ្ជកម្មកូរ៉េខាងត្បូង និងជប៉ុន បានចាប់ផ្តើមកាលពីឆ្នាំមុន នៅពេលតុលាការកំពូលកូរ៉េខាងត្បូង បានបញ្ជាឱ្យសាជីវកម្មជប៉ុនបង់ប្រាក់សំណង សម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងពលកម្មទាសករនៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលកាន់កាប់របស់ខ្លួនក្នុងឆ្នាំ១៩១០ ដល់ ១៩៤៥។
រដ្ឋាភិបាលជប៉ុនបានអះអាងថា សេចក្តីសម្រេចរបស់តុលាការកូរ៉េ បានប្រឆាំងដោយផ្ទាល់លើសន្ធិសញ្ញាឆ្នាំ១៩៦៥ រវាងប្រទេសទាំងពីរ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការទាមទារសំណងពេលសង្គ្រាម គឺបានបញ្ចប់ទាំងស្រុង និងចុងក្រោយ។
នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានជួបគ្នា ក្នុងរយៈពេលយ៉ាងខ្លីនៅទីក្រុងបាងកកកាលពីថ្ងៃ ចន្ទកន្លងមកនេះ៕






