ដោយ ម៉ាណេត
ភ្នំពេញៈ ប្រទេសដាណឺម៉ាកបានបើកស្ថានកុងស៊ុល កិត្តិយសលើកដំបូងនៅភ្នំពេញ ដើម្បីពង្រឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងសម្រួលជនជាតិដាណឺម៉ាកដែលត្រូវការជំនួយកុងស៊ុលនៅកម្ពុជា។

ដោយ ម៉ាណេត
ភ្នំពេញៈ ប្រទេសដាណឺម៉ាកបានបើកស្ថានកុងស៊ុល កិត្តិយសលើកដំបូងនៅភ្នំពេញ ដើម្បីពង្រឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងសម្រួលជនជាតិដាណឺម៉ាកដែលត្រូវការជំនួយកុងស៊ុលនៅកម្ពុជា។

ដាណឺម៉ាកបានបើកការិយាល័យ ស្ថានកុងស៊ុលកិត្តិយសលើកដំបូងនៅទីក្រុងភ្នំពេញ នៅថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០១៩ ខណៈស្ថានកុងស៊ុលកិត្តិយសដឹកនាំដោយ លោក Kjeld M. Olsen ជាអ្នកជំនួញដាណឺម៉ាក និងជាអ្នករស់នៅកម្ពុជាតាំងពីយូរមកហើយ។
ការតែងតាំងលោក Kjeld M. Olsen ធ្វើឡើងដោយព្រះមហាក្សត្រីយានី Margrethe II នៃប្រទេសដាណឺម៉ាក។
នៅស្ថានកុងស៊ុល ដាណឺម៉ាកអាចដាក់ពាក្យសុំលិខិតឆ្លងដែនបន្ទាន់ ពង្រីកសុពលភាពនៃលិខិតឆ្លងដែន លិខិតឆ្លងដែនថែទាំកុមារ (ក្មេងអាយុក្រោម ១២ ឆ្នាំ) បញ្ជាទិញប័ណ្ណបើកបរ (សំរាប់តែពលរដ្ឋដែលមានអាស័យដ្ឋាននៅដាណឺម៉ាក) ប័ណ្ណបើកបរអន្តរជាតិ និងការបកប្រែប័ណ្ណបើកបរ។
អគ្គកុងស៊ុលកិត្តិយស ដែលទើបត្រូវបានតែងតាំងថ្មីលោក Kjeld M. Olsen ត្រូវបានដកស្រង់សម្តី នៅលើគេហទំព័ររបស់ស្ថានទូតដាណឺម៉ាក នៅទីក្រុងបាងកកថា “ខ្ញុំមានមោទនភាព ដែលទទួលបានតួនាទី និងភារកិច្ចនេះ”។លោកបានបន្តថា “ខ្ញុំទន្ទឹងរង់ចាំការចាប់ផ្តើម និងជួយជនជាតិដាណឺម៉ាក ដែលត្រូវការជំនួយកុងស៊ុលនៅកម្ពុជា។ ក្នុងនាមជាអ្នកជំនួញ ខ្ញុំក៏ទន្ទឹងរង់ចាំការចូលរួមចំណែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងដាណឺម៉ាក និងកម្ពុជា”។
លោក Kjeld M. Olsen មានអាជីពយូរអង្វែង ដោយមានបទពិសោធន៍ច្រើនជាង ២៥ ឆ្នាំក្នុងនាមជាសហគ្រិនម្នាក់ក្នុងឧស្សាហកម្មរថយន្ត ហើយពេញមួយអាជីពរបស់លោកគឺឈ្មោះ Kjeld Olsen ដែលបានធ្វើការនៅប្រទេសជាច្រើនក្នុងតំបន់។ សព្វថ្ងៃ លោករស់នៅភ្នំពេញ ខណៈលោកជាម្ចាស់ក្រុមហ៊ុន Car4you និង Danfilcarz។
នៅឆ្នាំ២០១៧ លោកKjeld Olsen គឺជាកម្លាំងដ៏សំខាន់មួយនៅពីក្រោយគ្រឹះ NordCham ជាផ្នែកមួយរបស់EuroCham ដែលមានគោលបំណងលើកកម្ពស់ក្រុមហ៊ុនអឺរ៉ុបខាងជើងនៅកម្ពុជា។
គេហទំព័ររបស់ស្ថានទូតបានដកស្រង់សំដី របស់ឯកអគ្គរដ្ឋទូត Uffe Wolffhechel ដោយរីករាយ ដែលស្ថានកុងស៊ុលអាចជួយជាភាសាជាច្រើន។
លោកឯកអគ្គរដ្ឋទូត Wolffhechel មានប្រសាសន៍ថា “ដោយមានស្ថានកុងស៊ុលដាណឺម៉ាកនៅភ្នំពេញ ឥឡូវនេះយើងមិនត្រឹមតែអាចផ្តល់ជំនួយកុងស៊ុល និយាយភាសាដាណឺម៉ាកប៉ុណ្ណោះទេ យើងក៏អាចផ្តល់ជំនួយជាច្រើន ដល់ជនជាតិដាណឺម៉ាកនៅកម្ពុជាផងដែរ”។
លោកបានបន្តថា “ខ្ញុំជឿជាក់ថាលោកKjeld មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តួនាទីជាកុងស៊ុល មិនមែនដោយសារតែចំណេះដឹងជ្រៅជ្រះ និងយូរអង្វែងរបស់លោកនៅក្នុងប្រទេសនោះទេ ប៉ុន្តែក៏ដោយសារតែភាពវាងវៃនៃអាជីវកម្ម និងបណ្តាញទូលំទូលាយរបស់លោក”។
លោកបានឱ្យដឹងទៀតថា “ខ្ញុំជឿជាក់ថា លោក Kjeld នឹងមានសមត្ថភាពជួយដល់ដាណឺម៉ាកក្នុងស្ថានភាពបន្ទាន់ និងជាមួយបញ្ហាកុងស៊ុលទូទៅថែមទៀត ទន្ទឹមនឹងការផ្តល់ការគាំទ្រ ដល់ក្រុមប្រឹក្សាពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងដាណឺម៉ាកនិងកម្ពុជា។ ខ្ញុំ និងស្ថានទូតនៅទីក្រុងបាងកក ពិតជាទន្ទឹងរងចាំធ្វើការជាមួយលោក Kjeld “។
ដាណឺម៉ាកមានប្រជាជនចំនួន ៥,៧៧ លាននាក់។ រដ្ឋធានីរបស់ដាណឺម៉ាកមាន Copenhagen និងមានចំណូលសរុបក្នុងមនុស្សម្នាក់ ៦០, ៨៩៧ ដុល្លារក្នុងឆ្នាំ ២០១៨ និងមានផ្ទៃដីសរុប ៤២,៩៣៣ ម៉ែត្រការ៉េ។ (ប្រភព Scandasia)៕