ដោយ Donald Lee
ភ្នំពេញៈ ឥណ្ឌាបានដកខ្លួនចេញពីការចូលរួម ក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នេះ។ បើយោងតាមសេចក្តីថ្លែងការណ៍រួម ពីកិច្ចប្រជុំកំពូល RCEP ដែលធ្វើឡើងនៅទីក្រុងបាងកកកាលពីចុងសប្តាហ៍។
សេចក្តីថ្លែងការណ៍រួមបានឱ្យដឹងថា “ឥណ្ឌាមានបញ្ហាជាច្រើនគួរឱ្យកត់សម្គាល់ដែលនៅតែមិនទាន់ដោះស្រាយ”។
-->
សេចក្តីថ្លែងការណ៍បានបន្ថែមថា “ប្រទេសដែលចូលរួមក្នុង RCEP ទាំងអស់ នឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះតាមរបៀបដែលអាចទៅរួច។ ការសម្រេចចិត្តចុងក្រោយរបស់ឥណ្ឌា នឹងពឹងផ្អែកទៅលើដំណោះស្រាយ ដែលមិនពេញចិត្តនៃបញ្ហាទាំងនេះ”។
មេដឹកនាំមកពីអាស៊ាន និងសេដ្ឋកិច្ចអាស៊ី និងប៉ាស៊ីហ្វិកធំជាងគេកំពុងនៅតែស្ថិតនៅលើផ្លូវ ដើម្បីបង្កើតប្លុកពាណិជ្ជកម្មធំបំផុតនៅលើពិភពលោក ដែលនឹងរួមបញ្ចូលអូ ស្ត្រាលីចិន ជប៉ុន កូរ៉េ និងនូវែលសេឡង់។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ជឿជាក់ថា “ការចូលរួមក្នុងប្លុកពាណិជ្ជកម្មនេះ មិនសមស្របនឹងផល ប្រយោជន៍របស់ប្រទេសលោកទេ។ ការព្រួយបារម្ភចម្បងផ្តោតជុំវិញទំនិញចិន ដែលមានតំលៃថោកកំពុងជន់លិចទីផ្សារឥណ្ឌា”។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NDTV លោក Modi បាននិយាយថា “នៅពេលដែលខ្ញុំវាស់ស្ទង់ពីកិច្ចព្រមព្រៀងRCEP ដោយគោរពផលប្រយោជន៍របស់ប្រជាជនឥណ្ឌាទាំងអស់ ខ្ញុំមិនទទួលបានចម្លើយវិជ្ជមានទេ”៕