ដោយ ប៊ី
ឌូបៃៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពេលថ្មីៗនេះ ដើម្បីពន្លឿនលំហូរហិរញ្ញវត្ថុសាធារណៈ និងឯកជនចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍ តាមរយៈមជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពជាដៃគូវិនិយោគប្រកបដោយចីរភាព (SDIP)។

-->
កិច្ចព្រមព្រៀងនឹងគាំទ្រដល់សមិទ្ធិផល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ ត្រូវបានចុះហត្ថលេខា នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៃក្រុមប្រឹក្សាពិភពលោកសកលនៅទីក្រុងឌូបៃ ដោយមានការចូលរួមពីលោក Ramesh Subramaniam អគ្គនាយក ADB ប្រចាំអាស៊ីអាគ្នេយ៍ និងលោក Justin Wood ប្រធានរបៀបវារៈប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់វេទិកាសេដ្ឋកិច្ចពិភពលោក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ។
ភាពជាដៃគូវិនិយោគប្រកបដោយចីរភាព ត្រូវបានបង្កើតឡើងនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពី ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅខែ កក្កដា ឆ្នាំ ២០១៥ នៅទីក្រុងអាឌីសអាបាបា និងធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយវេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ បានអនុម័តវិធីសាស្រ្តក្នុងតំបន់ និងបានបង្កើតមជ្ឈមណ្ឌលភាពជាដៃគូវិនិយោគ ប្រកបដោយចីរភាពអាស៊ាន ដើម្បីប្រមូលការវិនិយោគប្រកបដោយនិរន្តរភាព ក្នុងប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ដោយមានគោលដៅសម្របសម្រួល ការផ្លាស់ប្តូរជាប្រព័ន្ធក្នុងហិរញ្ញប្បទានអភិវឌ្ឍន៍។
លោក Subramaniam បានមានប្រសាសន៍ថា ខណៈអាស៊ីអាគ្នេយ៍ប្រឈមនឹងគម្លាតហិរញ្ញប្បទានដ៏ធំធេង នៅក្នុងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។ វាចាំបាច់ណាស់ ក្នុងការពង្រីកការប្រើប្រាស់មូលនិធិមូលធនឯកជន ដែលអាចនាំមកនូវបច្ចេកវិទ្យាទំនើប និងប្រសិទ្ធភាពនៃការគ្រប់គ្រងដល់ហិរញ្ញប្បទានអភិវឌ្ឍន៍។
លោកបានបន្តថា “ជាពិសេស យើងត្រូវពន្លឿនការប្រើប្រាស់ហិរញ្ញប្បទាន សាធារណៈ និងឯកជន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងផ្តល់នូវកំណើនប្រកបដោយចីរភាព និងហិរញ្ញវត្ថុដែលតំបន់នេះត្រូវការ”។
លោក Wood បានថ្លែងថា “ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី និងវេទិកាសេដ្ឋកិច្ចពិភពលោក នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់មជ្ឈមណ្ឌលអាស៊ានដើម្បីបង្កើតយុទ្ធសាស្ត្រ និងបញ្ជីសកម្មភាព រួមមានការចែករំលែកចំណេះដឹង ក្នុងចំណោមវិស័យសាធារណៈ និងឯកជន និងសំណើគោលនយោបាយសម្រាប់វិស័យ ដែលត្រូវការហិរញ្ញប្បទានអភិវឌ្ឍន៍”។
លោកបានបន្តថា ការគាំទ្រដល់ការសម្រេចចិត្ត ក្នុងតំបន់ជាមួយនឹងការអនុវត្តល្អៗជាសកល គឺជាគន្លឹះក្នុងការជំរុញលំហូរមូលធន ទៅក្នុងការវិនិយោគដែលជម្រុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។
លោកឱ្យដឹងទៀតថា កិច្ចព្រមព្រៀងវេទិកាសេដ្ឋកិច្ចអាស៊ី និងវេទិកាសេដ្ឋកិច្ចពិភពលោក នឹងអនុញ្ញាតឱ្យមជ្ឈមណ្ឌលអាស៊ាន ពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីធ្វើការជាមួយអ្នកពាក់ព័ន្ធផ្សេងៗគ្នា រួមមានអ្នកផ្តល់ហិរញ្ញប្បទានអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ មូលនិធិឯកជន និងរដ្ឋាភិបាលដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការបង្កើននិងព ; ន្លឿនការវិនិយោគប្រកបដោយចីរភាពនៅក្នុងអាស៊ាន”៕