ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ កំនើននៃការវិនិយោគរបស់ចិននៅលើគ្រប់វិស័យនៅកម្ពុជា ពិសេសវិស័យអចលនទ្រព្យ បានធ្វើឲ្យមានតម្រូវការធនធានមនុស្សផ្នែកភាសាចិនកើនឡើងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ កំនើននៃការវិនិយោគរបស់ចិននៅលើគ្រប់វិស័យនៅកម្ពុជា ពិសេសវិស័យអចលនទ្រព្យ បានធ្វើឲ្យមានតម្រូវការធនធានមនុស្សផ្នែកភាសាចិនកើនឡើងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodiaបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ មករានេះថា តម្រូវការធនធានមនុស្សផ្នែកភាសាចិន ពិតជាបានកើនឡើងខ្លាំង ពិសេសក្នុងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានា ដោយសារចិនវិនិយោគកាន់តែច្រើននៅកម្ពុជាវិស័យនេះ។អ្នកនាងបន្តថា ក្រុមហ៊ុន Century21 Cambodia កំពុងត្រូវការអ្នកចេះនិយាយភាសាចិនច្រើន ដើម្បីអាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយជនជាតិចិនបាន ព្រោះបច្ចុប្បន្នក្រុមហ៊ុនចិនធំៗ និងមានកេរ្ត៍ឈ្មោះល្អបានចូលមកកាន់ទីផ្សារកម្ពុជាច្រើន។
អ្នកនាងបន្តថា “យើងត្រូវការធនធានមនុស្សផ្នែកភាសាចិនច្រើន ដើម្បីពង្រីកសក្តានុពលរបស់យើងទៅកាន់ខេត្ត ក្រុងចំនួន២៣ទៀត ដែលជាខេត្តមានសក្តានុពល និងរីកច្រើនផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យ”។អ្នកនាងបន្តថា “អ្នកកូនចៅចិននៅកម្ពុជា ដែលយល់ពីភាសា ផ្នត់គំនិត និងវប្បធ៌មរបស់ចិនងាយស្រួលធ្វើការជាមួយជនជាតិចិន ដែលមកវិនិយោគនៅកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា កាលពីឆ្នាំ២០១៧មានគម្រោងចិនប្រមាណ២០០បានវិនិយោគនៅកម្ពុជា និងមានទំហំទឹកប្រាក់វិនិយោគ ជាង២០០០លានដុល្លារក្នុងវិស័យសំណង់ និងអចលនទ្រព្យ៕