ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបានរៀបចំឱ្យមានប្រព័ន្ធវាយតម្លៃ ថ្លៃអចលនទ្រព្យស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងមាលក្ខណៈឯកភាពគ្នានៅទូទាំងប្រទេស ដើម្បីតម្រង់ទិសជាដំណាក់ៗទៅរកនិយាមមួយ ដែលមានជាលក្ខណៈអន្តរជាតិនៃការវាយតម្លៃអចលនទ្រព្យ មានការទទួលស្គាល់ជាសកលសម្រាប់បំរើពហុគោលបំណង។
ក្នុងគោលបំណងនេះ គ្រសួងបានចងក្រវិធីសាស្ត្រ នៃការប៉ានស្មានតម្លៃថ្លៃដី និងតម្លៃសំណង ផ្សេងៗនៅជាប់នឹងដី ទៅតាមតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ បង្កើតបានជាផែនទីវាយតម្លៃថ្លៃដី និងធ្វើការវាយតម្លៃថ្លៃសំណង់ នៅជាប់នឹងក្បាលដី ដើម្បីរៀបចំបញ្ជីវាយតម្លៃថ្លៃអចលនទ្រព្យនៅតាមភូមិ ឃុំ សង្កាត់ សម្រាប់បម្រើសេចក្តីត្រូវការរបស់វិស័យសាធារណៈ និងវិស័យឯកជនដែលនឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
-->
យោតាមឯកសារគោលនយោបាយជាតិ របស់ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី ប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យបានឱ្យដឹងថា ដើម្បីសម្រេចគោលបំណងខាងលើនេះ រដ្ឋាភិបាលបានរៀបចំបទដ្ឋានបច្ចេកទេស យន្តការអនុវត្តន៍ និងការតាមដានត្រួតពិនិត្យប្រកបដោយតម្លាភាព និងមានសង្គតិភាព ដែលពាក់ព័ន្ធមានទំនុកចិត្ត និងយល់ព្រមទទួលយក។
ជាធម្មតា ប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យគួរប្រកាន់ភ្ជាប់នូវអភិក្រមនៃអភិបាលកិច្ចល្អ និងគោរពទៅតាមគោលការណ៍ដូចជា….
១) តម្លាភាព: ដោយមានការចូលរួម និងមានការផ្សព្វផ្សាយជាសាធារណៈដល់ភាគីពាក់ព័ន្ធ ព្រមទាំងបើកទូលាយនូវសិទ្ធិតវ៉ា ចំពោះលទ្ធផលានៃការវាយតម្លៃ ស្របតាមនីតិវិធីដែលបានកំណត់ជាគោលការណ៍។
២)យន្តការ និងនីតិវិធីឯកភាពគ្នា: មានទម្រង់ជាបទដ្ឋានរួមមួយដូចគ្នារវាងតំបន់ផ្សេងៗទូទាំងប្រទេស។
៣) យុត្តិធម៌ និងមិនលំអៀង: គោរពទៅតាមនីតិវិធីដែលបានកំណត់ និងមិនមានការរើសអើង។
៤) សុក្រឹតភាព: ភាពជឿទុកចិត្តលើការវាយតម្លៃ និងធានាបច្ចុប្បន្នភាពនៃការវាយតម្លៃ។
៥) ភាពអាចដឹងជាមុន: គ្រប់ភាគីពាក់ព័ន្ធ និងសាធារណៈជនអាចដឹងបានមុនអំពីតម្លៃថ្លៃដីនៅតាមទីតាំង ឬតំបន់ជាក់លាក់នីមួយៗ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ៕