អ្នក​វិនិយោគ​កូរ៉េ​ចុះ​ស្វែងយល់​ពី​សក្តា​នុ​ពល​វិនិយោគ​ខេត្តកំពត​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ប្រតិភូ​មក​ទី​ក្រុង​ជុង​ប៊ូ​ (Uijeoungbu​) ខេ​ត្ត​ជុង​គី​ (Gyeonggi​) នៃ​សាធារណៈ​រដ្ឋ​កូរ៉េ​ បាន​ចុះ​ស្វែងយល់​ពី​សក្តា​នុ​ពល​វិនិយោគ​ខេត្តកំពត​ និង​ផ្លាស់​ប្តូរ​បទពិសោធន៍​រវាង​ទីក្រុង​ទាំងពីរ​។

យោង​តាម​កិច្ចប្រជុំ​រវាង​លោក​ជាវ​ តាយ​ អភិបាលខេត្ត​កំពត​ និង​ប្រតិភូ​កូ​មក​ទី​ក្រុង​ជុង​ប៊ូ​ (Uijeoungbu​) ខេត្ត​ ជុង​គី​ (Gyeonggi​) សាធារណៈ​រដ្ឋ​កូរ៉េ​ នៅ​ថ្ងៃទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩នេះ​ ភាគី​ទាំងពីរ​បាន​ផ្តោត​សំខាន់​លើ​ការ​រឹតចំណង​សាមគ្គី​ និង​ពង្រឹង​ការ​ទំនាក់ទំនង​ ផ្លាស់​ប្តូរ​បទពិសោធន៍​រវាង​ទីក្រុង​ទាំងពីរ​។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​បាន​សម្តែង​ភាព​កក់ក្តៅ​ ដល់​ប្រតិភូ​កូរ៉េ​ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​សិក្សា​ស្វែង យល់​ ពី​សក្តា​នុ​ពល​ខេត្តកំពត​ និង​ស្នើសុំ​ប្រតិភូ​កូរ៉េ​ ជួយ​រៀបចំ​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​សាលាខេត្ត​កំពត​ និង​ជួយ​លើ​គម្រោ​ងផ្សេង​ៗទៀត​របស់​រដ្ឋបាល​ខេត្ត​។

ប្រតិភូ​កូរ៉េ​ នៃ​ទីក្រុង​ អុជុ​ងប៊ូ​ និង​បង្កើត​ក្រុមការងារ​ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​រដ្ឋបាល​ខេត្តកំពត​ និង​សន្យា​ជួយ ឧបត្ថម្ភ​រៀបចំ​ ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​សាលាខេត្ត​កំពត​ លោក​អភិបាលក្រុង​ អ៊ុ​ជុង​ប៊ុ​ង និង​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច​សិក្សា​នៅ​ខេត្តកំពត​ម្តង​ទៀត​នៅ​ឆ្នាំក្រោយ​។

ខេត្តកំពត​ស្ថិតនៅ​ប៉ែក​និរតី​នៃ​ប្រទេស​ មាន​ចម្ងាយ១៤៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ខេត្តកំពត​សម្បូរ​ដោ​យស​ក្កា​នុ​ពល​ជាច្រើន​ ដែល​រួមមាន​ផលិតផល​កសិកម្ម​ ដូចជា​ ម្រេច​កំពត​ ធូ​រ៉េ​ន និង​វិស័យ​ទេសចរណ៍​ផង​ដែរ​។ បច្ចុប្បន្ន​ខេត្តកំពត​គឺ​មាន​ក្រុមហ៊ុន​សាងសង់​ជាច្រើន​ បាន​មក​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ គម្រោង​វិនិយោគ​សំណង់​អគារ​ និង​សណ្ឋាគារ​ជាច្រើន​ផង​ដែរ​ ដែល​នឹង​ជួយ​ចូលរួម​ធ្វើឲ្យ​ខេត្តកំពត​ កាន់តែ​ក្លាយជា​ខេ​ត្ត​សក្តា​នុ​ពល​សម្រាប់​បំរើ​វិស័យ​ទេសចរណ៍​ និង​ការ​វិនិយោគ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here