ដោយ ប៊ី
កំពត៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដាក់ចេញចក្ខុវិស័យអភិវឌ្ឍន៍ថ្មីដើម្បីឱ្យសម្រេចបានការធ្វើផ្លូវឱ្យបានរឹងមាំជាងមុន និងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។
ក្នុងពិធីសម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន សម្ដេចតេជោ មានប្រសាសន៍ថា ដោយពីមុនថវិកា១០០លានដុល្លារ ធ្វើផ្លូវបាន ២០០គីឡូម៉ែត្រ តែចក្ខុវិស័យថ្មី លុយ ១០០លានដុល្លារ ធ្វើផ្លូវត្រឹម ១០០គីឡូប៉ុណ្ណោះ។
សម្តេចតេជោ បានថ្លែងថា “ឥឡូវ យើងត្រូវធ្វើផ្លូវឱ្យវាមាំ ហើយការវិនិយោគសាធារណៈរបស់យើងដាក់ឆ្លងគណៈរដ្ឋមន្ត្រីកាលពីប៉ុន្មានមុននេះ ក៏យើងដាក់ចូលចក្ខុវិស័យសម្តីអំពីការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព”។
សម្តេចតេជោ បានបន្ថែមថា “ពីមុន ១០០ ដុល្លារធ្វើផ្លូវបាន ២០០ គីឡូម៉ែត្រ ព្រោះធ្វើបាន (ខាង) វែងពីពេលមុននោះ ប៉ុន្តែឥឡូវនេះយើងទស្សនៈ ១០០ ដុល្លារដូចគ្នាដែលពីមុនធ្វើបាន ២០០ គីឡូម៉ែត្រ ឱ្យមកនៅត្រឹមតែ ១០០ គីឡូម៉ែត្របានហើយ ប៉ុន្តែវាបានរយៈពេលយូរ”។
សម្តេចតេជោ បញ្ជាក់ថា “យើងដាក់ទស្សនៈចក្ខុវិស័យរបស់យើងមួយគឺយើងត្រូវធ្វើផ្លូវឱ្យទ្រាំទ្របានជាមួយទម្ងន់នៃរថយន្តដែលគេផលិតនៅប្រទេសដទៃ”។ការផ្លាស់ប្តូរចក្ខុវិស័យសម្រាប់ការសាងសង់ផ្លូវថ្នល់នេះ ដើម្បីឱ្យសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូន៕






