កម្ពុជា​-ចិន​គ្រោង​រៀបចំ​ពិភាក្សា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅដើម​ខែធ្នូ​ខាងមុខនេះ​

0
កម្ពុជា​-ចិន​គ្រោង​រៀបចំ​ពិភាក្សា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅដើម​ខែធ្នូ​ខាងមុខនេះ​
កម្ពុជា​-ចិន​គ្រោង​រៀបចំ​ពិភាក្សា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅដើម​ខែធ្នូ​ខាងមុខនេះ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ដើម្បី​សម្រេច​ឈាន​ដល់​កុង​សុង​ស៊ី​សចម្បង​ នៃ​ថ្នាក់ដឹកនាំ​កំពូល​រវាង​ចិន​ និង​កម្ពុជា​ ភាគី​ទាំងពីរ​នឹង​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង​ស្តី​អំ​ ពី​ការសិក្សា​ស្រាវជ្រាវ​លទ្ធភាព​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ចិន​ និង​កម្ពុជា​ ក្នុង​រដ្ឋធានី​ប៉េកាំង​ ថ្ងៃទី៣​ ខែធ្នូ​ នា​ពេល​ខាងមុខនេះ​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ នៅ​ថ្ងៃទី​ ១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ នេះ​ជា​ការរៀបចំ​ដ៏​ពិសេស​មួយ​នៃ​ភាគី​ចិន​ ដោយ​ផ្អែកលើ​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា​។ ពេលមុន​នេះ​ ថ្នាក់​ប្រតិបត្តិ​ការងារ​នៃ​ស្ថាប័ន​ពាណិជ្ជកម្ម​រវាង​ភាគី​ចិន​ និង​កម្ពុជា​បាន​បង្កើត​យន្តការ​ទំនាក់ទំនង​រួចជាស្រេច​ ដើម្បី​ជម្រុ​ញកិ​ច្ច​ការ​ ដែល​ពាក់ព័ន្ធ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ល្អ​។

ចំពោះ​កិ​ច្ច​សហ​ប្រ​ហតិ​បត្តិ​ការ​ទ្វេភាគី​ កម្ពុជា​-ចិន​ លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​វប្បធម៌​ ការទូត​ និង​រវាង​ប្រជាជន​ និង​ប្រជាជន​ មានការ​រីកចម្រើន​ជាលំដាប់​ ដោយ​ឈរ​លើ​ស្មារតី​ គោរព​ជឿ​ទុកចិត្ត​ គ្នា​ទៅវិញទៅមក​ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះ​-ឈ្នះ​។

យុទ្ធ​សាស្រ្ត​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១​ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ គឺជា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ដ៏​មាន​មាន​សារៈសំខាន់​ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ប្រទេស​ចិន​ ហើយ​ថែមទាំង​ជា​ការ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​ រវាង​ប្រជាជន​ចិន​ និង​ប្រជាជន​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​លើស​កល​លោក​ ដែល​នឹង​បង្កើត​បាន​ជា​កម្លាំង​ចលករ​ថ្មី​ ដើម្បី​រក្សា​តុល្យភាព​សេដ្ឋកិច្ច​ពិភពលោក​ថែមទៀត​។

នៅ​ក្រោម​ក្របខណ្ឌ​នៃ​យុទ្ធសាស្ត្រ​នេះ​ បាន​ជួយ​ពង្រឹង​ទំនាក់ទំនង​ រវាង​កម្ពុជា​ និង​ចិន​ ឲ្យ​ឈាន​ដល់កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​។ ដោយ​នៅក្នុង​នោះ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅក្នុង​ឆ្នាំ២០១៨​ សម្រេច​បាន​ទឹកប្រាក់
៦​,៤៥៧លាន​ដុល្លារ​អាមេរិក​ គឺ​បាន​កើនឡើង១៥​%បើ​ធៀប​នឹង​ឆ្នាំ២០១៧​។

លើស​ពីនេះ​ កម្ពុជា​បាន​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​តាម​ទី​ក្រុង​ធំៗ​របស់​ប្រទេស​ចិន​ និង​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ជាមួយ​ភាគី​ចិន​ ដើម្បី​ទទួល​បានការ​លើកលែង​ពន្ធ៩៧​% នៃ​បន្ទាត់​ពន្ធគយ​សរុប​។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​លេខ១​ ដែល​បាន​បណ្តាក់​ទុន​វិនិយោគ​ច្រើនជាង​គេ​នៅ​កម្ពុជា​ ចំនួន៧.៩ពាន់​លាន​ដុល្លារ​ ស្មើនឹង៣៥ភាគរយ​ នៃ​ទុន​វិនិយោគ​សរុប​គិត​ចាប់ពី​ឆ្នាំ២០១៦​ ដល់​ខែសីហា​ ឆ្នាំ២០១៩​។

បើ​ពិនិត្យ​ទៅលើ​សកម្មភាព​វិនិយោគ​បរទេស​ តាម​ប្រទេស​នី​មួយ​ៗចាប់ពី​ឆ្នាំ២០១៦​ ដល់​ខែសីហា​ ឆ្នាំ២០១៩​ សកម្មភាព​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្ទាល់​ពី​បរទេស​ មានការ​កើនឡើង​គួរ​ជាទី​ការ​កត់សម្គាល់​ ដោយ​បាន​ចូលរួម​ចំណែក​ប្រមាណ ៥៦​% នៃ​ទុន​វិនិយោគ​សរុប​ ក្នុង​នោះ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី១​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ៧.៩ប៊ី​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង៣៥​% នៃ​ទុន​វិនិយោគ​សរុប​ បន្ទាប់មក​គឺ​ប្រទេស​ជប៉ុន​ ដែល​មាន​ប្រមាណ៨​%។

ដោយឡែក​ គិត​ចាប់ពី​ឆ្នាំ២០១៦​ ដល់​ខែសីហា​ ឆ្នាំ២០១៩​ ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ នៅ​តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​ ដូចជា​ ខេត្តកោះកុង​ ខេត្ត​ព្រះសីហនុ​ និង​ខេត្តកំពត​ មាន​ទុន​វិនិយោគ​ប្រមាណ២.៦ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​នៅ​ខេត្តកោះកុង​ទទួល​បាន​ទុន​វិនិយោគ​ប្រមាណ​ជា៤៧០លាន​ដុល្លារ​អាមេរិក​, ខេត្ត​ព្រះសីហនុ​ទទួល​បាន​ទុន​វិនិយោគ​ប្រមាណ ២ពាន់​លាន​ដុល្លារ​ និង​ខេត្តកំពត​ ទទួល​បាន​ទុន​វិនិយោគ​ប្រមាណ​ជា១០០លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here