យក្ស​សេដ្ឋកិច្ច​របស់​តំបន់​អឺរ៉ុប​បាន​ឆ្លងផុត​វិបត្តិសេដ្ឋកិច្ច​ដ៏​ជូរចត់​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​អាល្លឺម៉ង់​ បាន​រួចផុត​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ ដោយសារ​សេដ្ឋកិច្ច​ខ្លួន​បាន​កើនឡើង០​,១ ភាគរយ​នៅក្នុង​ត្រីមាស​ទី៣​។

ការិយាល័យ​ស្ថិតិ​សហព័ន្ធ​អាល្លឺម៉ង់​ បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “នៅក្នុង​ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩​ ផលិតផល​ក្នុង​ស្រុក​សរុប​អាល្លឺម៉ង់​ បាន​កើនឡើង​ ០,១ភាគរយ​ នៅ​ត្រីមាស​ទី២​ នៃ​ឆ្នាំ២០១៩​ បន្ទាប់ពី​ការ​កែសម្រួល​សម្រាប់​ការប្រែប្រួល​តាម​រដូវ​ និង​ប្រតិទិន​”។

ទោះ​យ៉ាងណា​សេដ្ឋកិច្ច​អាល្លឺម៉ង់​ នៅ​មាន​ភាព​ផុយ​ស្រួយ​ខ្លាំង​ ហើយ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ មិន​មើលទៅ​ដូចដែល​ពួកគេ​នឹង​មាន​ភាព​ប្រសើរ​ឡើង​ នា​ពេល​អនាគត​នោះ​ទេ​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ការពឹងផ្អែក​របស់​ប្រទេស​អាល្លឺម៉ង់​ លើ​ឧស្សាហកម្ម​ផលិត​រថយន្ត​របស់​ខ្លួន​ និង​ការ​ធ្លាក់ចុះ​តម្រូវការ​រថយន្ត​នៅ​ទូទាំង​ពិភពលោក​ គឺជា​កម្លាំង​ចម្បង​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​។

លោក​ Claus​ Vistesen​ សេដ្ឋវិទូ​សហភាព​អឺរ៉ុប​ បាន​ថ្លែង​នៅក្នុង​របាយការណ៍​ Pantheon​ Macroeconomic​ ថា​ “គ្មាន​វិបត្តិសេដ្ឋកិច្ច​ទេ​ ប៉ុន្តែ​វា​ប្រាកដជា​សេដ្ឋកិច្ច​ខ្សោយ​បំផុត​។ ក្នុង​ន័យ​ខ្លះ​ វា​គឺ​អាក្រក់​បំផុត​សម្រាប់​ទីផ្សារ​ពិភពលោក​”។លោក​បន្ថែម​ថា​ “ ទិន្នន័យ​ថ្ងៃនេះ​បញ្ជាក់​ថា​ សេដ្ឋកិច្ច​អាល្លឺម៉ង់​បាន​ជាប់​គាំង​ហើយ​ ប៉ុន្តែ​ចំណងជើង​ព័ត៌មាន​ប្រហែលជា​មិន​មាន​ភាព​ចាំបាច់​គ្រប់គ្រាន់​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ឆ្លើយតប​សារពើ​ពន្ធ​ភ្លាម​ៗ និង​ខ្លាំងក្លា​ពីទី​ក្រុង​ប៊ែរឡាំង​ទេ​។

កត្តា​ចំបង​មួយ​ ដែល​ទាញ​ឧស្សាហកម្ម​យានយន្ត​សកល​ធ្លាក់ចុះ​ គឺ​គោលនយោបាយ​ពាណិជ្ជកម្ម​ របស់​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​យានយន្ត​ (CAR​) ដែល​មាន​មូលដ្ឋាន​នៅ​សាកល​វិទ្យាល័យ​ Duisburg​ Essen​ នៅ​អា​ឡឺម៉​ង់​បាន​ចេញផ្សាយ​ទិន្នន័យ​កាលពី​ខែមុន​ ដោយ​បញ្ជាក់​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​នាំ​ឱ្យ​មានការ​លក់​រថយន្ត​ខាតបង់​ ដែល​ស្មើនឹង៧៦៥ពាន់​លាន​ដុល្លារ​។

ផលិតកម្ម​រថយន្ត​របស់​អាល្លឺម៉ង់​ បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ពាក់កណ្តាល​ឆ្នាំ​ដំបូង​ដែល​ស្មើនឹង១២ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។ ការបាត់បង់​ផលិតកម្ម​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​លក់​រថយន្ត​អាល្លឺម៉ង់​នៅ​ចិន​មានការ​ធ្លាក់ចុះ​។

សមាគម​ឧស្សាហកម្ម​រថយន្ត​អាល្លឺម៉ង់​ VDA ​បានឱ្យ​ដឹង​ថា​ ការ​លក់​នៅ​ចិន​បាន​ធ្លាក់ចុះ ១៣ភាគរយ​ចាប់តាំងពី​ខែ​ មករា​ ឆ្នាំនេះ​។

របាយការណ៍​របស់​ VDA​ ចុងក្រោយ​បាន​ថ្លែង​ថា​ “ការ​លក់​រថយន្ត​ដឹក​អ្នកដំណើរ​បាន​បង្ហាញ​និន្នាការ​អវិជ្ជមាន​ នៅ​លើ​ទីផ្សារ​តែមួយ​ធំ​បំផុត​ក្នុងរយៈពេល១៣ខែ​ហើយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here