ដោយ វុត្ថា
ទីក្រុងហាន់ណូយៈ កម្ពុជាបានចុះហត្ថលេខាលើពិធីសារមួយចំនួន ដើម្បីតភ្ជាប់ជើងហោះហើរនៅក្នុងតំបន់អាស៊ាន និងអាស៊ានចិន ក្នុងការបង្កើនទេសចរណ៍ វិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសវៀតណាម។
ដោយ វុត្ថា
ទីក្រុងហាន់ណូយៈ កម្ពុជាបានចុះហត្ថលេខាលើពិធីសារមួយចំនួន ដើម្បីតភ្ជាប់ជើងហោះហើរនៅក្នុងតំបន់អាស៊ាន និងអាស៊ានចិន ក្នុងការបង្កើនទេសចរណ៍ វិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសវៀតណាម។
លោកនាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៥ ពីថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើពិធីសារដូចខាងក្រោម ទី១- ពិធីសារទី៣ ស្តីពីការពង្រឹងសិទ្ឋិហោះហើរទី៥ ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។
ទី២-ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ នៃសេវាដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្រប ខណ្ឌ័អាស៊ាន ស្តីពីសេវាកម្ម។
ចំពោះការចុះហត្ថលេខាលើពីសារទី៣ និងពិធីសារទី១១នេះ នឹងជួយជម្រុញការផ្សារភ្ជាប់ការដឹកជញ្ជូន តាមផ្លូវអាកាសក្នុងតំបន់អាស៊ាន កាន់តែទូលំទូលាយថែមទៀត ជាពិសេសការជម្រុញសកម្មភាពហោះហើរ ដឹកជញ្ជូនតាមផ្លូវអាកាស រវាងអាស៊ាន និងចិន។
នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់់បានមានប្រសាសន៍ឱ្យដឹងថា ការសម្រេចបាននូវពិធីសារថ្មី សម្រាប់ការចុះហត្ថលេខានាថ្ងៃនេះ ក៏នឹងជួយរួមចំណែកដល់ការទ្រទ្រង់ការរីកចម្រើននូវការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ាន និងអាស៊ានចិនផងដែរ៕