ដោយ Donald Lee
ភ្នំពេញ៖ សេដ្ឋកិច្ចហុងកុងបានធ្លាក់ចុះជាង ៣ ភាគរយបើប្រៀបធៀបទៅនឹងត្រីមាសមុន។ នេះបើយោងតាមនាយកដ្ឋានជំរឿន និងស្ថិតិហុងកុង។
ហុងកុងបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាផ្លូវការនៅត្រីមាសទី ៣ ដោយធ្លាក់ចុះ ៣,២ ភាគរយពីត្រីមាសទី ២ ។
នាយកដ្ឋាននេះបានសរសេរនៅថ្ងៃ សុក្រថា “នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០១៩ ផលិតផលក្នុងស្រុកសរុប (GDP) បានថយចុះ ២,៩ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន”។ ការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភគឺភាគច្រើនមកពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលបានអូសបន្លាយអស់រយៈពេលជិតកន្លះឆ្នាំដែលបានធ្វើឱ្យទីក្រុងនេះជួបប្រទះនឹងភាពវឹកវរ ។
លេខាធិការហិរញ្ញវត្ថុហុងកុងលោក Paul Chan Mo-po បានសរសេរនៅក្នុងប្លក់ប្រចាំសប្តាហ៍ថា “តួលេខចុងក្រោយបង្អស់បានឆ្លុះបញ្ចាំងថា ផលប៉ះពាល់ធ្ងន់ធ្ងរនៃឧប្បត្តិហេតុសង្គមក្នុងតំបន់នេះក្នុងប៉ុន្មានខែថ្មីៗនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ”។
លោកបានបន្ថែមថា “ស្ថានភាពបានបង្ហាញពីការធ្លាក់ចុះឆាប់រហ័សនៅក្នុងត្រីមាសទី ៣។ ក្រៅពីការចំណាយលើការប្រើប្រាស់របស់រដ្ឋបាលទីក្រុង សមាសធាតុសំខាន់ៗទាំងអស់នៃតម្រូវការខាងក្រៅ និងខាងធ្វើឱ្យមានការធ្លាក់ចុះ”។
អាជ្ញាធរបានបញ្ជាឱ្យបិទសាលារៀនទាំងអស់រហូតដល់ថ្ងៃអាទិត្យ ដោយសារអំពើហិង្សា ៤ ថ្ងៃជាប់គ្នាបានធ្វើឱ្យទីក្រុងទាំងមូលជួបប្រទះភាពវឹកវរ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា និស្សិតដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមសាលាសាលារៀនយុទ្ធសាស្ត្រនានា និងបានប្រមូលសម្ភារៈ ផ្គត់ផ្គង់អាវុធ និងធ្នូ និងព្រួញ៕






