ដោយ វុត្ថា
ភ្នំពេញ៖ Lotus Temple ប្រហែលជាតំណាងឲ្យស្ថាបត្យកម្មដល់កំពូលមួយនៅដើមសតវត្សរ៍ទី២១ ដែលអាគារនេះបន្ទាប់ពីសាងសង់ចប់បានទាក់ទាញអ្នកទស្សនារាប់លាននាក់ មកពីជុំវិញពិភពលោក។
ដោយ វុត្ថា
ភ្នំពេញ៖ Lotus Temple ប្រហែលជាតំណាងឲ្យស្ថាបត្យកម្មដល់កំពូលមួយនៅដើមសតវត្សរ៍ទី២១ ដែលអាគារនេះបន្ទាប់ពីសាងសង់ចប់បានទាក់ទាញអ្នកទស្សនារាប់លាននាក់ មកពីជុំវិញពិភពលោក។
គេហទំព័រអចលនទ្រព្យឈានមុខគេ Propertyarea.asia សូមនាំអ្នកអានមកស្វែងយល់ពី Lotus Tower ដែលមានទីតាំងស្ថិតនៅទីក្រុងដេលី ប្រទេសឥណ្ឌា ជាវិហារសាសនា Bahaí សម្រាប់ឧទ្ទិសដល់ព្រះដែលបានកសាងនៅក្នុងខែធ្នូឆ្នាំ១៩៨៦ ក្នុងទំហំទឹកប្រាក់ប្រមាណ១០ លានដុល្លារក្នុងការសាងសង់។ អាគារដែលមានរាងផ្កាឈូកនេះបានក្លាយជាកន្លែងទាក់ទាញ ដ៏លេចធ្លោបំផុតនៅក្នុងទីក្រុងដ៏ធំរបស់ប្រទេសឥណ្ឌា ។
Lotus Tower ត្រូវបានគេបើកយ៉ាងទូលំទូលាយឲ្យមនុស្សគ្រប់គ្នាបានចូលទស្សនា ដោយមិនគិតពីនិន្នាការសាសនា ឬលក្ខណៈសម្បត្តិផ្សេងឡើយ។
អាគារនេះត្រូវបានបង្កើតឡើងជាផ្កាឈូក ដែលមានចំនួន២៧ ដែលបានរៀបចំជាចង្កោម។ អគារនេះមានទ្វារប្រាំបួនបើកនៅចំសាលកណ្ដាលនៃអគារមានកំពស់ជាង៤០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកមនុស្សបាន២.៥០០នាក់។
Lotus Tower បានឈ្នះពានរង្វាន់ស្ថាបត្យកម្មជាច្រើនប្រភេទ ព្រមទាំងមានការចុះផ្សាយ ក្នុងអត្ថបទកាសែត និងទស្សនាវដ្តីរាប់រយ។ ជាពិសេសទូរទស្សន៍ CNN ការបានចុះផ្សាយក្នុងអំឡុងឆ្នាំ ២០០១ ថា ប្រាសាទដ៏ល្បីល្បាញលំដាប់ពិភពលោកនេះ មានគាំទ្រនិងមានអ្នកចូលទស្សនាច្រើនជាងគេនៅលើពិភលោក។
Lotus Tower ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅក្នុងខែធ្នូឆ្នាំ ១៩៨៦ ។ កាលពីចុងឆ្នាំ២០០១ ត្រូវបានគេរាយការណ៍ថា បានទាក់ទាញភ្ញៀវទេសចរណ៍ ទៅទស្សនាប្រមាណជាង៧០លាននាក់ បានធ្វើឱ្យវាក្លាយជាអគារមួយ ក្នុងចំណោមអគារដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុងពិភពលោក។
យោងតាមរបាយការណ៍រដ្ឋាភិបាលឥណ្ឌា បាបានបង្ហាញថា អាគារនេះទទួលភ្ញៀវទេសចរណ៍ជាង១០០ លាននាក់គិតត្រឹមខែមេសាឆ្នាំ ២០១៤ បន្ទាប់ពីបានបញ្ចប់ការសាងសង់៕