សញ្ញា​វិជ្ជមាន​៖ សេដ្ឋកិច្ច​សកល​អាច​នឹង​ចាប់ផ្តើម​ងើបឡើង​វិញ​នៅដើម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០

0

​ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ប្រធាន​សេដ្ឋវិទូ​មួយ​នៅ​ធនាគារ​ Morgan​ Stanley​ ដែល​មូលដ្ឋាន​នៅ​អាមេរិក​ ជឿជាក់​ថា​ សេដ្ឋកិច្ច​ពិភពលោក​អាច​នឹង​ឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្តូរ​មួយ​ដែល​នឹង​កើនឡើង​នៅ​ចុងឆ្នាំ​ ២០១៩​ និង​ឈាន​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ជិត​ ៣,២​ ភាគរយ​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ ២០២០​។

សេដ្ឋវិទូ​រូប​នេះ​បាន​កែប្រែ​ការ​ព្យាករ​មុន​នៃ​កំណើន​ជាស​កល​ចំនួន​ ២,៩​ ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​ ដោយសារ​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ និង​វឌ្ឍន​ភាព​ថ្មី​ៗនៅក្នុង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

លោក​ Chetan​ Ahya​ ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​ Morgan​ បាន​ថ្លែង​នៅក្នុង​របាយការណ៍​ថា​ “ក្នុងរយៈពេល​ ១៥​ ខែ​កន្លងមក​នេះ​ទិន្នន័យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ចង្អុលបង្ហាញ​ពី​ទិសដៅ​ធ្លាក់ចុះ​ថេរ​។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​គិតថា​ វដ្ត​នេះ​នឹង​មិន​អាច​ត្រឡប់​មក​ ហើយ​យើង​នឹង​បន្ត​ឃើញ​ការ​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​”។

លោក​បាន​បន្ថែម​ថា​ “ទោះ​យ៉ាងណា​យើង​ឃើញ​អ្វី​ៗខុសគ្នា​៖ តាម​រូបភាព​ទស្សនៈ​វិស័យ​ធំ​មួយ​ យើង​គិតថា​ ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​សកល​ពឹងផ្អែក​លើ​កម្លាំង​សំខាន់​ពីរ​ដែល​ផ្តោត​លើ​ការកាត់បន្ថយ​គោលនយោបាយ​ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​។ ហើយ​ឥឡូវនេះ​ចាប់តាំងពី​ឆ្នាំ​ ២០១៨​ យើង​មាន​កម្លាំង​ទាំងពីរ​កំពុង​ដើរ​ក្នុង​ទិសដៅ​តែមួយ​ដើម្បី​ជួយ​បញ្ច្រាសទិស​ដៅ​ធ្លាក់ចុះ​។

ការ​បន្ធូរបន្ថយ​របស់​ធនាគារ​កណ្តាល​កាន់តែ​ខ្លាំង​ឡើង​ៗ ហើយ​ជម្លោះ​ពាណិជ្ជកម្ម​កំពុង​ធ្លាក់ចុះ​។ អង្គការ​ UNCTAD​ ដែល​ជា​ស្ថាប័ន​សំខាន់​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​បាន​ចេញ​របាយការណ៍​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​អស់​រយៈពេល​ជាង​មួយឆ្នាំ​ទៅលើ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បានឱ្យ​ដឹង​ថា​ “ជម្លោះ​ពន្ធ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​គឺជា​ស្ថានភាព​ចាញ់​ ចាញ់​ សម្រាប់​ប្រទេស​ទាំងពីរ​ និង​ពិភពលោក​ទាំងមូល​ ហើយ​វា​ទំនងជា​យ៉ាប់យ៉ឺន​ ដរាបណា​មិន​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here