ដោយ Donald Lee
ហុងកុងៈ អាជ្ញាធរហុងកុងបានវាយឆ្មក់ចូលសាកលវិទ្យាល័យ ពហុបច្ចេកទេស Polytechnic University នៃទីក្រុងហុងកុង នៅក្នុងការប្រយុទ្ធដ៏សាហាវមួយប្រឆាំងនឹងក្រុមបាតុករ ដែលបានបាញ់ព្រួញទៅលើមន្រ្តីប៉ូលីស ហើយដុតភ្លើងនៅតាមផ្លូវ និងស្ពានកាលពីថ្ងៃច័ន្ទ។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ប៉ូលីស បានបាញ់ហ្គាសបង្ហូរទឹកភ្នែក ទៅក្នុងបរិវេញសាកលវិទ្យាល័យ និងគ្រាប់កាំភ្លើងជ័រ ចាប់តាំងពីអំពើហឹង្សា នៅលើបរិវេណសាលាបានកើតឡើងនៅយប់ថ្ងៃអាទិត្យនេះ។
ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋបានប្រកាសថា ទីក្រុងហុងកុងប្រឈមនឹងផលវិបាកយ៉ាងខ្លាំង ប្រសិនបើភាពគ្មានច្បាប់គ្រប់នៅតែបន្ត។
អត្ថាធិប្បាយមួយនៅក្នុងទស្សនាវដ្តី Global Times ដែលគ្រប់គ្រងចិនបានឱ្យដឹងថា “ហុងកុងគឺជាទឹកដីរបស់ចិន ហើយប្រទេសនេះមានអំណាច និងដោះស្រាយគ្រប់គ្រាន់ ដើម្បីធានាបាននូវសណ្ដាប់ធ្នប់ត្រលប់មកវិញនៅហុងកុង”។
បទអត្ថាធិប្បាយនេះបានបន្ថែមថា “ហុងកុងគឺជាផ្នែកមួយរបស់ចិន។ កន្លែងដែលហ្វូងមនុស្ស បានធ្វើភាពវឹកវរគឺជាផ្លូវមួយ ដែលមានចម្ងាយជិតពីកន្លែងឈរជើងរបស់ប៉ូលីសប្រដាប់អាវុធ ដែលនៅជិតបំផុត និងមានចម្ងាយពីកងទ័ពរំដោះប្រជាជនហុងកុង។

គោលការណ៍ស្នូលនៃប្រទេសមួយប្រព័ន្ធពីរ គឺដើម្បីការពារសន្តិភាព និងវិបុលភាពរបស់ហុងកុង។ ប្រទេសនេះអាចផ្តល់អន្តរាគមន៍ដោយផ្ទាល់ ដើម្បីធានាឱ្យបាននូវច្បាប់នេះ ហើយខ្លួននឹងមិនភ្លេចកាតព្វកិច្ចនេះឡើយ”៕






