កម្មករ​ប្រើ​កម្លាំង​ស៊ីឈ្នួល​ពេញទី​ក្លាយជា​ស្ថាបនិក​ U.S.R.V​ ដ៏​ជោគជ័យ​ទទួល​បាន​ពាន​ដល់ទៅ​ ៣ក្នុង​ដៃ​

0

ដោយ​ វល័​ក្ខ​

រាជធានី​ភ្នំពេញ​៖ ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ឱ្យ​ដំណើរការ​ល្អ​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​ គឺ​ទាមទារ​ឱ្យ​មាន​ដើមទុន​ជាចម្បង​ ដែល​និយាយ​ដល់​ដើមទុន​នេះ​ ត្រូវ​បាន​មនុស្ស​ភាគច្រើន​គិតថា​ លុយ​តែម្តង​ ប៉ុន្តែ​ងាកមើល​អតីត​កូន​អ្នកស្រែ​មក​ពី​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​មួយ​រូប​ គឺ​ស្ថាបនិក​ក្រុមហ៊ុន​ U.S.R.V​ គ្មាន​ដើមទុន​នេះ​ឡើយ​ ពេល​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ដំបូង​ គឺ​មានតែ​កុំព្យូទ័រ​ចាស់​មួយ​គ្រឿង​ប៉ុណ្ណោះ​។

កុំព្យូទ័រ​នេះ​ជា​អនុស្សារី​យ៍​ទទួល​បាន​ពី​កន្លែង​ការងារ​ចាស់​ដែល​ស្ថាបនិក​ក្រុមហ៊ុន​ U.S.R.V​ រូប​នេះ​បាន​បម្រើការ​ងារ​អស់​រយៈពេល​ ១៨ឆ្នាំ​ ដោយ​ផ្តើម​ពី​តួនាទី​កម្មករ​ប្រើ​កម្លាំង​ស៊ីឈ្នួល​ពេញទី​ធម្មតា​ បន្ទាប់​ចេញពី​ស្រុក​មកកាន់​ភ្នំពេញ​តែម្នាក់ឯង​ រហូត​បាន​កាន់​តំណែង​ជា​ដៃស្តាំ​របស់​ម្ចាស់​ក្រុមហ៊ុន​នោះ​ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់​។

ស្ថាបនិក​ក្រុមហ៊ុន​ U.S.R.V​ រូប​នេះ​ គឺជា​ លោក​ អ៊ុំ​ សា​រ៉ា​វុធ​ ដែល​ថ្មី​ៗនេះ​ទើប​ទទួល​បាន​នូវ​ពានរង្វាន់​រហូតដល់​ ៣គ្រឿង​ គឺទី១​.មេដាយមាស​សហគ្រិន​ឆ្នើម​ ទី២​. ពាន​ស៊ី​អ៊ី​អូ​ឆ្នើម​ (Outstanding​ CEO​ Award​)និង​ ទី៣​ ពាន​គណនេយ្យ​ (Accountant​ Award​ 2019​) គួរ​ជា​ទី​មោទ​នៈ​និង​កិត្តិយស​ជាង​ខ្លាំង​ ដែល​ពាន​ទាំងនេះ​បាន​ប្រគល់​ផ្ទាល់​ដោយ​ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរភូមិន្ទ​ ក្នុង​មហា​ព្រឹត្តិ​ការណ៍​រា​ត្រី​សរ​មោល​សរ​ជួបជុំ​ម្ចាស់​អាជីវកម្ម​ CEO​ Award​ 2019​ រៀបចំ​ដោយ​ CEO​ Master​ Club​ មាន​ម្ចាស់​អាជីវកម្ម​ចូលរួម​ប្រមាណ១៤០០នាក់​។

លោក​ អ៊ុំ​ សា​រ៉ា​វុធ​ មានប្រសាសន៍​ឱ្យ​ដឹង​ថា​ តាមរយៈ​ការ​ទទួលស្គាល់​នូវ​ការ​ខិតខំ​ប្រឹង​និង​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​ U.S.R.V​ International​ Business​ Consultancy​ Co​., Ltd​ ដែល​បាន​បើក​ដំណើ​ការ​កាលពី​ខែកញ្ញា​ឆ្នាំ២០១៥​ ហើយ​រហូតដល់​បច្ចុប្បន្ន​បាន​ពង្រីក​ខ្លួន​ក្លាយជា​គ្រុប​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​សរុប​ដល់៤ក្រុមហ៊ុន​នោះ​ គឺ​ដោយសារ​លោក​ប្រកាន់​ភ្ជាប់​នូវ​ចំណុច៣សំ​ខាន់​ៗ។

ទី១​.ធ្វើការងារ​ឱ្យ​គេ​មែនពិត​ តែ​ចិត្ត​ប្រកាន់​ភ្ជាប់​ថា​ក្រុមហ៊ុន​ឬកន្លែង​ធ្វើការ​នោះ​គឺជា​ជា​របស់​ខ្លួនឯង​ ហើយ​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយ​ហត់់​និង​ដោយចិត្ត​ទុកដាក់​បំផុត​

ទី២​.បន្ត​រៀនសូត្រ​ ទោះ​អត់​លុយ​យ៉ាងណា​ក៏​ស្វះស្វែង​រក​ឱកាស​ដើម្បី​រៀន​ពង្រឹង​សមត្ថភាព​ជានិច្ច​ ដែល​ចំណុច​នេះ​បើ​និយាយ​ពី​ភាសា​ចិន​វិញ​ លោក​រៀន​ត្រឹមតែ១ម៉ោង​ក្នុង​ថ្ងៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​ធ្វើ​ឱ្យ​លោក​អាច​ប្រើប្រាស់​យ៉ាង​ល្អ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​និង​សរសេរ​យ៉ាង​ស្ទាត់ជំនាញ​ ដូច​ជនជាតិ​ចិន​ដែរ​។

ទី៣​.ការ​កសាង​ទំនុកចិត្ត​ជាមួយ​អតិថិជន​ ហើយ​ផ្តល់​ជូន​លើស​ពី​ការងារ​រំពឹង​ទុក​ ដែល​ចំណុច​នេះ​ហើយ​បាន​ជួយ​ជ្រោមជ្រែង​លោក​ដែល​បាន​ផ្តើម​ពី​បាតដៃ​ទទេ​ ជាមួយនឹង​កុំព្យូទ័រ​ចាស់​មួយ​គ្រឿង​ រហូត​ទទួល​បាន​ទំនុកចិត្ត​ពី​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដូចជា​ ចិន​ ហុងកុង​ តៃវ៉ាន់​ សឹង្ហ​បុរី​ជាដើម​ ជិត៣០០ក្រុមហ៊ុន​ពេញចិត្ត​នឹង​សេវាកម្ម​របស់​ក្រុមហ៊ុន​ U.S.R.V​ នៅ​ត្រឹមតែ​រយៈពេល៣ឆ្នាំ​ប៉ុណ្ណោះ​។

ការ​ឆក់​យក​បេះដូង​វិនិយោគិន​បរទេស​បាន​បែបនេះ​ ក៏​ព្រោះតែ​ការ​ផ្តល់​សេវាកម្ម​របស់​លោក​លើ​ផែ្ន​កដូចជា​ ការចុះបញ្ជី​ក្រុមហ៊ុន​ ប្រកាស​ពន្ធ​ ធ្វើបញ្ជី​គណនេយ្យ​ និង​សន​វក​ម្ម​ គឺ​ល្អ​ត្រឹមត្រូវ​ស្រប​បទដ្ឋាន​គតិយុត្តិ​ និង​ជួយ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​មិន​ជួប​ហានិភ័យ​ ហើយ​អាច​ចំណេញ​លើក​ការ​ចំណាយ​មិន​ចាំបាច់​ផង​ដែរ​។

លើស​ពីនេះ​ ក្រុមហ៊ុន​ U.S.R.V​ International​ Business​ Consultancy​ Co​., Ltd​ ក៏​មាន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​ផ្នែក​ពន្ធ​និង​គណនេយ្យ​ដោយ​ឥតគិតថ្លៃ​ ព្រមទាំង​មាន​វគ្គ​បណ្តុះបណ្តាល​ជូន​ដល់​អតិថិជន​ រយៈពេល៥ថ្ងៃ​/ខែ​ ដោយ​មន្ត្រី​ជំនាញ​របស់​ក្រុមហ៊ុន​ ដែល​មានបទពិសោធន៍​ខ្ពស់​ ហើយ​អាច​ប្រើប្រាស់​ភាសា​ចិន​បាន​យ៉ាង​ល្អ​និង​ស្ទាត់ជំនាញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here