សម្ដេច​តេជោ​ ហ៊ុន​ សែន​ ទទួល​បាន​ពានរង្វាន់​ «ភាពជា​អ្នកដឹកនាំ​ និង​អភិបាលកិច្ច​ល្អ​» ពី​សហព័ន្ធ​សន្តិភាព​សកល​

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ក្រោយពី​បញ្ចប់​នូវ​ពិធី​បើក​ “កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី២​” ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ នៅ​វិមាន​សន្តិភាព​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ឡើង​ទទួល​ពានរង្វាន់​ «ភាពជា​អ្នកដឹកនាំ​ និង​អភិបាលកិច្ច​ល្អ​» ដែល​ប្រគល់​ដោយ​លោកជំទាវ​ ហាក់​ ចា​ ហាន់​ មូន​ (Hak​ Ja​ Han​ Moon​) សហ​ស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល​។

កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី២​ ក្រោម​ប្រធានបទ​ ការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នា​ពេល​បច្ចុប្បន្ន​នេះ​រួមមាន​ សន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ ការពឹងពាក់​គ្នា​ទៅវិញទៅមក​ វិបុលភាព​ទៅវិញទៅមក​ និង​គុណ​តម្លៃ​សកល​» ដែល​បាន​បា​នប្រាព្ឋ​ពិធី​បើក​កាល​ព្រឹកមិញ​នេះ​ គឺ​មាន​អ្នកចូលរួម​ជាង៨០០នាក់​ ដែល​មាន​សមាសភាព​ជា​អតី​ប្រធានាធិបតី​ នាយក​រដ្ឋមន្ត្រី​ អតីត​ថ្នាក់ដឹកនាំ​ប្រទេស​ រដ្ឋសភា​ ព្រឹទ្ធសភា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ធុរកិច្ច​ជន​អង្គភាព​សារព័ត៌មាន​ និង​ស្ថាប័ន​នានា​ជាច្រើន​ទៀត​។

អ្នកចូលរួម​នឹង​បន្ត​ប្រជុំ​ពិភាក្សា​គ្នា​គ្នា​ជា​បន្ត​ទៀត​នៅក្នុង​វិមាន​សន្តិភាព​ដែល​នឹង​បញ្ចប់​ទៅ​នៅពេល​ល្ងាច​នេះ​។ បន្ទាប់មក​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នឹង​រៀបចំ​អាហារ​ពេលល្ងាច​ជូន​ភ្ញៀវ​កិត្តិ​យស​នៅ​សណ្ធា​គារ​សុខា​នៅ​ល្ងាច​នេះ​ផង​ដែរ​។

ពានរង្វាន់​ដែល​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ទទួល​បាន​កាលពី​ព្រឹកមិញ​នេះ​ គឺ​ផ្តើម​ចេញពី​ការដឹកនាំ​ប្រកប​សិទ្ធ​ភាព​ក្នុង​ការ​ពន្លត់ភ្លើង​សង្គ្រាម​រាំ​រ៉ែ​នៅ​កម្ពុជា​ រួម​ជាមួយនឹង​ការ​ព្យាយាម​កសាង​សមិទ្ធផល​ អភិវឌ្ឍ​ប្រទេស​ ផ្តល់​សន្ដិ​សុខ​សង្គម​ និង​ភាព​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ រហូត​មានការ​ទទួលស្គាល់​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here