ក្រុមហ៊ុន​ថៃ​ធំៗ​ពីរ​ទិញ​ភាគហ៊ុន​គម្រោង​អភិវឌ្ឍ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន ​B.Grimm​ Solar​ Power​ 1 បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ​Pramote​ Laocharoenwong​ ដើម្បី​ទិញ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន​ Ray​ Power​ Supply​ ក្នុង​តម្លៃ​តម្លៃ​សរុប ៣០០​,០០០ ដុល្លារ​អាមេរិក​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ ថាមពល​ពន្លឺ​ព្រះអាទិត្យ​ នៅ​លើ​ដី​នៅ​ស្រុក​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​។

ក្រុមហ៊ុន​ B.Grimm​ Solar​ Power​ 1 ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ B.Grimm​ Power​ Public​ Company​ Limited​, កាល​ពេល​ថ្មី​ៗបាន​ចុះ​កិច្ច​ព្រមព្រៀង​ ជាមួយ​ក្រុមហ៊ុន​ Pramote​ Laocharoenwong​ ដើម្បី​ទិញ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន​ Ray​ Power​ Supply​ ក្នុង​តម្លៃ​តម្លៃ​សរុប៣០០​,០០០ដុល្លារ​អាមេរិក​ (៩,០៧​ លាន​បាត​)។

យោង​តាម​ឯកសារ​របស់​ខ្លួន​ ជាមួយ​ផ្សារភាគហ៊ុន​ថៃ​ថ្ងៃនេះ​ ប្រតិបត្តិ​ការ​គឺ​ស្របតាម​គោលការណ៍​ ដែល​បាន​អនុម័ត​ដោយក្រុម​ប្រឹក្សា​ភិបាល​ថៃ​ កាលពី​ថ្ងៃទី១៣​ ខែ​វិ​ ច្ឆិ​កា​ឆ្នាំ​ ២០១៩​។

ការទិញ​យក​នេះ​ កំពុង​រង់ចាំ​ការយល់ព្រម​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ​របស់​កម្ពុជា​។

ក្រុមហ៊ុន​ Ray​ Power​ Supply​ ត្រូវ​បាន​ផ្តល់​សិទ្ធិ​ក្នុង​ការអភិវឌ្ឍន៍​គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ នៅ​លើ​ដី​នៅ​ស្រុក​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ ដោយ​អនុលោម​តាម​កិច្ច​ព្រមព្រៀង​ ទិញ​ថាមពលអគ្គីសនី​ចំនួន៣០មេ​ហ្គា​វ៉ាត់​ ជាមួយ​អគ្គិសនី​កម្ពុជា​ដែល​មាន​រយៈពេល២០ឆ្នាំ​។

កាលបរិច្ឆេទ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ដែល​បាន​គ្រោងទុក​គឺ​នៅក្នុង​ខែ​ តុលា​ ឆ្នាំ​ ២០២០​៕ (បភព​ The​ Nation​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here