រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ វៃឆ្លាត​

0
រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ វៃឆ្លាត​
រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ វៃឆ្លាត​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ សហការ​ជាមួយ​ក្រុមហ៊ុន​ Dynamic​ Technologies​ និង​ក្រុមហ៊ុន​ Urbanetic​ រៀបចំ​សិក្ខា​ស្តី​ពី​ ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ ប្រកបដោយ​និរន្តរភាព​វៃឆ្លាត​ និង​គួរ​ឱ្យ​ចង់​រស់នៅ​សម្រាប់​ថ្ងៃ​អនាគត​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក​ សូ​ ខន​ឬទ្ធី​គុណ​បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ថា​ ក្រសួងបរិស្ថាន​ ក៏ដូចជា​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ សហការ​ជាមួយ​សួង​ស្ថាប័ន​ អង្គការ​ដៃគូ​អភិវឌ្ឍន៍​ អង្គការ​សង្គម​ស៊ីវិល​ និង​វិស័យ​ឯកជន​ ក្នុង​ការរៀបចំ​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គោលនយោបាយ​ ផែនការ​យុទ្ធ​សាស្រ្ត​ និង​ផែនទី​បង្ហាញផ្លូវ​ស្តី​ពី​ការអភិវឌ្ឍន៍​បៃតង​ ព្រមទាំង​វិធី​សាស្រ្ត​រៀបចំផែនការ​យុទ្ធ​សាស្រ្ត​ទីក្រុង​បៃតង​ និង​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ​ឆ្នាំ២០១៨​-២០៣០​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​របស់​កម្ពុជា​ ជាពិសេស​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​ទីក្រុង​ ទីប្រជុំជន​ប្រកបដោយ​និរន្តរភាព​។

លោក​បន្ត​ថា​ “ទីក្រុង​ជា​កម្លាំង​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ពីព្រោះ​ថា​ទីក្រុង​ជា​មជ្ឈមណ្ឌល​នៃ​ការប្រើ​ប្រាស់​ធនធាន​ដ៏​ច្រើន​ ក្នុង​នោះ​រួមមាន​ធនធាន​ថាមពល​ ទឹក​ និង​ធនធាន​ធម្ម​ជា​តិ​ផ្សេង​ៗទៀត​ ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​សម្រាប់​ការរស់នៅ​ក្នុង​ទីក្រុង​”។

រដ្ឋលេខាធិការ​រូប​នេះ​បញ្ជាក់​ថា​ សិក្ខាសាលា​នេះ​ សង្កត់ធ្ងន់​ទៅលើ​ចំនុច​សំ​ខាន់​ៗ ចំនួន៣ដូចជា​ ទី១​ ការ​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​ផែនការ​ទីក្រុង​ និង​ការអនុវត្ត​ឧបករណ៍​វិទ្យាសាស្រ្ត​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ចិរភាព​ និង​បរិស្ថាន​សំណង់​បៃតង​ ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​របស់​ទីក្រុង​ទីប្រជុំជន​ ក្របខណ្ឌ​ច្បាប់​ និង​បទបញ្ញត្តិ​សមស្រប​ ការ​ធ្វើ​ផែនការ​ទីក្រុង​ដែល​មាន​ហេ​ដ្ឋា​រចនា​ស្រាប់​សម្ព័ន្ធ​ និង​ការ​ពង្រឹង​សមត្ថភាព​បច្ចេកទេស​។

ទី២​ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ ប្រកបដោយ​និរន្តរភាព​ ដើម្បី​បំពេញ​តម្រូវការ​ជា​មូលដ្ឋាន​របស់​ទីក្រុង​ និង​លើកកម្ពស់​សុខមាលភាព​ កា​រប្រ​គួត​ប្រជែង​ ផែនការ​វិនិយោគ​តាម​វិស័យ​ និង​ការរៀបចំ​ផែនការមេ​ទីក្រុង​ប្រកប​ដោយ​បរិ​យា​ប័ន្ន។

ទី៣​ ​ធានា​ឱ្យ​បា​ននូ​វន​គន​រូប​នី​យក​ម្ម​ ប្រកប​ដោយ​បរិ​យា​ប័ន្ន ទីប្រជុំជន​វិសមភាព​គំរាម​គំ​ហែង​ដល់​និរន្ត​ភាព​នៃ​ការ​អភិវឌ្ឍ​ និង​សង្គម​។ ចក្ចុ​វិស័យ​នៃ​កា​រប​រិយា​ប័ន្នដោ​យមា​នរា​ប់បញ្ជូ​លនូវ​សេដ្ឋកិច្ច​ ការពង្រីក​ទីក្រុង​ និង​បរិ​យា​ប័ន្នសង្គម​នឹង​រួមចំណែក​ការពារ​ហា​និ​ភ័យ​ផ្សេង​ៗ នៃ​ការរៀបចំ​ និង​ការ​អភិវឌ្ឍ​ទីក្រុង​ទីប្រជុំជន​។

រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ វៃឆ្លាត​

សិក្ខាសាលា​ស្ដីពី​ “ការ​កសាង​មូលដ្ឋាន​គ្រឹះ​ សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ វៃឆ្លាត​ និង​គួរ​ឱ្យ​ចង់​រស់នៅ​សម្រាប់​ថ្ងៃ​អនាគត​” គឺជា​សក្ខីភាព​បញ្ជាក់​នូវ​ស្មារតី​ឯកភាព​គ្នា​លើ​ភាព​ចាំបាច់​ ក្នុង​ការ​បន្ត​ការ​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​ និង​ការ​ធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​បន្ថែម​ទៀត​ ពិសេស​គឺ​ការ​កសាង​សមត្ថភាព​មន្ត្រី​រាជការ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here