តើ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​លើក​ទី៨ មាន​អ្វី​ពិសេស​?

0
តើ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​លើក​ទី៨ មាន​អ្វី​ពិសេស​?
តើ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​លើក​ទី៨ មាន​អ្វី​ពិសេស​?

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ កា​រប្រារ​ព្វ​ពិធីបុណ្យ​សមុទ្រ​ប្រចាំឆ្នាំ​លើក​ទី៨​ ជុំ​ទី២នៃ​ខេត្តកំពត​ ដែល​នឹង​ធ្វើឡើង​រយៈពេល៣ថ្ងៃ​ ចាប់ពី​ថ្ងៃទី២០​-២២ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ​ “ទីក្រុង​ស្អាត​ ឆ្នេរ​ល្អ​ ទេសចរណ៍​រុងរឿង​” ជាមួយនឹង​ក្ដី​រំពឹង​ទុក​យ៉ាង​ជឿជាក់​ថា​ អាច​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ចូលរួម​ច្រើន​ និង​បាន​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​នៅ​កម្ពុជា​យ៉ាង​ទូលាយ​។

តើ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​លើក​ទី៨ មាន​អ្វី​ពិសេស​?

យោង​តាម​សេចក្ដីប្រកាស​របស់ក្រ​សួង​ទេសចរណ៍​បាន​បង្ហាញថា​ ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ ដែល​ខេត្តកំពត​ធ្វើជា​ម្ចាស់ផ្ទះ​ នឹង​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធានបទ​ “ទីក្រុង​ស្អាត​ ឆ្នេរ​ល្អ​ ទេសចរណ៍​រុងរឿង​” គឺ​ក្នុង​គោលបំណង​អបអរសាទរ​ឆ្នេរសមុទ្រ​កម្ពុជា​ជា​ សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​សាកលលោក​ ក៏ដូចជា​ជំរុញ​លើក​តំលៃ​ និង​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​ទេសចរណ៍​ ពិសេស​អេកូ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

លោក​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ គិត​មកដល់ពេលនេះ​ ក្រោម​ការ​ខិតខំ​ពីសំណាក់​មន្ត្រី​ជំនាញ​ និង​គណៈកម្មការ​ពាក់ព័ន្ធ​ ជាពិសេស​ រដ្ឋបាល​ខេត្ត​ ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការរៀបចំ​តុបតែង​លម្អ​រនៅ​ក្នុង​ក្រុង​ និង​ទីធ្លា​សម្រាប់​កា​រប្រារ​ព្វ​កម្មវិធី​ គឺ​យើង​សម្រេច​បាន​ប្រមាណ៨០ភាគរយ​ហើយ​។

លោក​បន្ត​ទៀត​ថា​ បន្ទាប់​បាន​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី១កាល​ពិ​ពេល​កន្លងទៅ​ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាច្រើន​ រាប់ទាំង​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្តរជាតិ​ផង​ដែរ​ ដោយសារតែ​ក្រៅពី​មាន​ភាព​ទាក់ទាញ​ទៅលើ​ធនធាន​ធម្មជាតិ​ ជាពិសេស​តំបន់​សមុទ្រ​ គឺ​ថ្នាក់​ខេត្ត​បាន​រក្សា​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​បាន​បន្សល់ទុក​កាលពី​ជុំ​ទី១​ រួមផ្សំ​នឹង​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ។

លោក​ថោង​ ខុន​បាន​បន្ត​ថា​ “ខេត្តកំពត​ឆ្នាំនេះ​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ ដែល​ក្រៅពី​តំបន់​តំបន់ឆ្នេរ​ តំបន់​បូកគោ​ តំបន់​ទឹកឈូ​ និង​តំបន់​ធម្មជាតិ​ជាច្រើន​ទៀត​នោះ​ គឺ​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​កែច្នៃ​ ជាច្រើន​កន្លែង​ទៀត​ ដូចជា​តំបន់​ដូង​ទេ​ តំបន់​ស្រែអំបិល​ តំបន់​កំពង់ក្របៅ​ និង​តំបន់​ចំការ​ម្រេច​ផង​ដែរ​ ដែល​សុទ្ធតែ​ជាគោល​ដៅ​ទេសចរណ៍​ទាំងអស់​។

លោក​បាន​បន្ថែម​ទៀត​ថា​ “ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​ កាន់តែ​មាន​ភាព​កុះករ​ជាង​មុន​ ដោយសារតែ​ក្រៅពី​ការរៀបចំ​កម្មវិធី​កម្សាន្ត​ជាច្រើន​ ដែល​ជា​ការរៀបចំ​របស់ក្រ​សួង​ និង​ថ្នាក់​ជាតិ​ ក៏​មានការ​ចូលរួម​សម្ដែង​ និង​កម្សាន្ត​ពីសំណាក់​អ្នក​សិល្បៈ​មក​ពី​ប្រទេស​ជា​មិត្ត​ផង​ដែរ​ ដូចជា​ប្រទេស​ចិន​ វៀតណាម​ ថៃ​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​ឥណ្ឌា​ជាដើម​”។

ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២នៅ​ខេត្តកំពត​ ឆ្នាំ២០១៩នេះ​ នឹង​ត្រូវ​បែងចែក​ជា៣សកម្មភាព​សំ​ខាន់​ៗដូចជា​ ទី១​ ការផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​សម្តែង​ទស្ស​ទីយ​ភាព​សិល្បៈ​ ការ​ប្រគុំ​តន្ត្រី​ ដោយមាន​ការចូលរួម​ពីសំណាក់​ក្រុម​សិល្បករ​ សិល្ប​ការិនី​ តារា​ចំរៀង​ជាតិ​ និង​អន្តរជាតិ​ និង​ការ​បាញ់កាំជ្រួច​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ឆ្នាំ២០១៩​។

តើ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​លើក​ទី៨ មាន​អ្វី​ពិសេស​?
ទី២​ មហោស្រព​ម្ហូបអាហារ​ខ្មែរ​ និង​អន្តរជាតិ​ ស្រា​ និង​ភេសជ្ជៈ​ ព្រមទាំង​ការ​បង្ហាញ​ផលិតផល​ទេសចរណ៍​ និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​របស់​ខេត្ត​តាម​តំបន់ឆ្នេរ​ និង​ការ​តាំងពិព័រណ៍​ផលិត​ផលក​សិ​ទេសចរណ៍​ និង​ផលិតផល​ក្នុង​ស្រុក​ និង​ទី៣​ សកម្មភាព​កីឡា​លើទឹក​ និងកីឡា​លើ​ឆ្នេរខ្សាច់​ និង​មានការ​សម្តែង​ពីសំណាក់​ក្រុម​សិល្បករ​ សិល្ប​ការិនី​ តារា​ចំរៀង​ និងកីឡា​ករ​ កីឡាការិនី​ជាតិ​ អន្តរជាតិ​ និង​ក្រុមហ៊ុន​ជាច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here